- 2018-09-24 03:37:46
- ចម្រៀង
មកស្ដាប់បទថ្មីរបស់ ថេណា ចាក់ដោតទៀតហើយ ពិសេសសម្រាប់សិស្សវិទ្យាល័យ
- 2018-09-24 03:37:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្ដាប់បទថ្មីរបស់ ថេណា ចាក់ដោតទៀតហើយ ពិសេសសម្រាប់សិស្សវិទ្យាល័យ
ចន្លោះមិនឃើញ
ធ្លាប់ទេមានលួចស្រលាញ់គេ ក្នុងពេលរៀននៅវិទ្យាល័យ? សុំត្រឹមតែឃើញមុខគេរាល់ថ្ងៃ។ស្នាមញញឹមសល់របស់គេ បានឆក់យកបេះដូងរបស់អ្នកឱ្យនឹកឃើញគេ ស្រមៃថាមានស្នេហាជាមួយគេតែគ្រប់យ៉ាងបានត្រឹមស្រមៃក៏ព្រោះតែនាងមានសង្សារហើយ ដែលនេះជាអត្ថន័យបទចម្រៀងថ្មីរបស់ថេណា ផ្ញើជូនពិសេសសម្រាប់សិស្សវិទ្យាល័យ។
បទ «ស្នេហ៍ដំបូងរបស់ខ្ញុំ» ឬ My First Love ជាបទចម្រៀងមនោសញ្ចេតនាថ្មីមួយទៀតនិពន្ធ និងច្រៀងដោយ តារាចម្រៀងសំឡេងស្រាល់ស្រទន់ លួងលោមប្រលោមចិត្តយុវវ័យ ពិសេសជាមួយអត្ថន័យចាក់ដោតមិនអាចបដិសេធបានរបស់ថេណា។
បទនេះផងដែរ ថេណា ក៏មានចិត្តចង់ផលិតជាវីដេអូបទចម្រៀងដែរ តែដោយមានការសំណូមពរចេញផ្សាយបទថ្មីឱ្យបានឆាប់ សិល្បករឯករាជ្យម្នាក់នេះក៏បង្ហាញបទថ្មីនេះជាលក្ខណៈ វីដេអូចម្រៀង Lyric ដែលអាចបំពេអារម្មណ៍ប្រិយមិត្តគាំទ្រថេណាបាន។
ចងដឹងថាបទថ្មីស្រឡាងនេះមានរស់និយមដូចការរៀបរាប់ ឬអត់? តោះមកទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖