• 2018-09-06 06:13:24
  • ភាពយន្ត

"សូផាត" ប្រលោមលោកមានរសនិយមទំនើបដំបូងគេ ចាប់កំណើតនាសម័យអាណានិគមបារាំង​​​

  • 2018-09-06 06:13:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"សូផាត" ជា​ប្រភេទ​ប្រលោម​លោក​អក្សរសិល្ប៍​ទំនើប បែប​មនោសញ្ចេតនា​របស់និពន្ធ ​រី​ម គី​ន បាន​ចាប់​បដិសន្ធិ​ឡើង​នៅ​ក្នុង​ខឿន​អក្សរសិល្ប៍​ខ្មែរ នា​សម័យ​អាណានិគម​បារាំង។

រឿង​នេះ​បាន​និពន្ធ​ឡើង​នៅ​ក្នុង​១៩៣៨ ក្រោយ​ពី​និពន្ធ​រួច​ពុំ​បាន​បោះពុម្ព​ផ្សាយ​ភ្លាមៗ​នោះ​ទេ លុះ​ក្រោយ​មក​គណៈ​រដ្ឋមន្រ្តី​បានអនុញ្ញាត ទើប​អ្នក​និពន្ធ​បាន​ខ្ចី​ប្រាក់​ពី​ហិប​របស់ «​សមាគម​សិស្ស​ចាស់ និង​មិត្ត​នៃ​អនុ​វិទ្យាល័យ និង​វិទ្យាល័យ​ស៊ី​សុវត្ថិ​» ចំនួន៣០០រៀល យក​ទៅ​បោះពុម្ព​ផ្សាយ នៅ​ឆ្នាំ១៩៤២។

ស្នាដៃ​ប្រលោម​លោក​ដំបូង​របស់​លោក រីម គីន បាន​ឆក់​បេះដូង​អ្នក​អាន​នា​សម័យ​នោះ​ឲ្យ​ជក់​ចិត្ត​ជា​ខ្លាំង រហូត​ស្នាដៃ​មួយ​នេះ​ល្បី​ខ្ទរខ្ទារ​ពេញ​ផ្ទៃ​ប្រទេស។ សៀវភៅ​ចំនួន​២​ពាន់​ក្បាល​លក់​អស់ពី​បណ្ណាគារ​តែ​ក្នុង​រយៈ​៦​ខែ​ប៉ុណ្ណោះ ។ តាម​រយៈ​រឿង​ សូ​ផាត រាជការ​បាន​ប្រគល់​គ្រឿង​ឥស្សរិយយស​មុនី​សារភណ្ឌ​ដល់​អ្នកនិពន្ធ ​រី​ម គី​ន ហើយ​នៅ​ឆ្នាំ​១៩៥០ រឿង "សូផាត" បាន​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​បឋម​ភូមិ។

ហេតុ​អ្វី​ជា​ប្រលោម​លោក​រឿង "សូផាត" ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នា​សម័យ​នឹម​ត្រួត​ត្រា​របស់​បារាំង​មក​លើ​ខ្មែរ? តើ​អ្នក​និពន្ធ​បាន​បញ្ចូល​សិល្ប៍​វិធី​អ្វី​ខ្លះ?

សូផាត លាត​ត្រដាង​ពី​ប្រវត្តិ​ស្នេហា​ជឿន​លឿន​របស់​យុវជន​២​រូប ដែល​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អ្នក​មាន​គុណ​ធម៌ ក្នុង​នោះ​អ្នក​និពន្ធ​ចង់​បង្ហាញ​ពី​ស្នេហា​ប្តូរ​ផ្តាច់​រវាង​សូផាត និង​ម៉ានយ៉ាន តម្លៃ​នៃ​ការ​សិក្សា​រៀន​សូត្រ និង​អប់រំ​មនុស្ស​រស់​នៅ​ក្នុង​សង្គម​ត្រូវ​ចេះ​ជួយ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក។

អ្វី​ដែល​ប្លែក​នោះ ទោះ​បី​ជា​រឿង​នេះ​និពន្ធ​ឡើង​ក្នុង​សម័យ​អាណា​និគម​បារាំង​ក្តី ក៏​អ្នក​និពន្ធ​មិន​បាន បង្ហាញ​ពី​តថភាព​នា​សម័យ​នោះ ដែល​ប្រជាជន​ខ្មែរ​ទទួល​បាន​ការ​គាប​សង្កត់​ពីបារាំង​ឡើយ។

ភាពយន្ត​ភាគ​ដែល​បំលែង​ចេញ​ពី​ប្រលោម​ដ៏​ល្បី​មួយ​នេះ មាន​នៅ​លើ App Soyo ហើយ ចាប់​ពី​ថ្ងៃ​ទី៧ ខែ​កញ្ញា​នេះ​តទៅ ដោយ​ប្រិយមិត្ត​អាច​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ ១២ភាគដំ​បូង ដែល​មាន​ចេញ​ផ្សាយ​រៀង​រាល់​ថ្ងៃសុក្រ និង​សៅរ៍។

នៅចាំអីទៀត ដោនឡូត App Soyo ឥលូវនេះ ដើម្បីបានទស្សនារឿង សូផាត និងរឿងផ្សេងៗ ទៀតនៅលើ Soyo។

អត្ថបទ៖ ដេត ធន្នី

មតិយោបល់