
- ច័ន្ទ, 24 កញ្ញា 2018 07:15
- ព័ត៌មាន
មួយសន្លឹកពី Sandara ធ្វើឲ្យអ្នកគាំទ្រជាច្រើនតក់ស្លុត និងព្រួយបារម្ភ
- ច័ន្ទ, 24 កញ្ញា 2018 07:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយសន្លឹកពី Sandara ធ្វើឲ្យអ្នកគាំទ្រជាច្រើនតក់ស្លុត និងព្រួយបារម្ភ
ចន្លោះមិនឃើញ
កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀង Sandara Park បានបង្កការភ្ញាក់ផ្អើលលើបណ្ដាញសង្គម ក្រោយរូបនាងបានបង្ហោះរូបភាពមួយសន្លឹកលើគណនីបណ្ដាញសង្គម។
អ្នកគាំទ្ររបស់តារាស្រីរូបនេះ មានការតក់ស្លុតជាខ្លាំង ខណៈឃើញរូបភាពថ្មីដែល Sandara ទើបតែបង្ហោះនោះ។ ក្នុងរូបភាពនោះ តារាចម្រៀងស្រីវ័យ ៣៣ ឆ្នាំរូបនេះ ត្រូវបានឃើញមានបង់មួយបិទជិតភ្នែកមួយចំហៀងរបស់នាង។ និយាយជារួម តារាចម្រៀង Sandara Park បានធ្វើការវះកាត់ភ្នែកខាងឆ្វេងរបស់នាង ហើយជាសំណាងល្អ នាងបានបញ្ចប់ការវះកាត់ដោយជោគជ័យ។
ជាមួយគ្នានេះដែរ Sandara Park ក៏បានផ្ដាំផ្ញើទៅអ្នកគាំទ្រ និងមហាជនទូទៅ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងការពារប្រព័ន្ធភាពស៊ាំរបស់ពួកគេឲ្យបានល្អ និងកុំឲ្យមានការព្រួយបារម្ភចំពោះរូបនាង ព្រោះនាងបានធូរស្បើយច្រើន និងអាចដោះបង់បិទភ្នែកចេញបានក្នុងពេលឆាប់ៗខាងមុននេះ៕