
- អង្គារ, 25 កញ្ញា 2018 03:50
- ព័ត៌មាន
តារាហូលីវូដទាំងនេះ មិនខ្លាចនឹងជះលុយរាប់សិបម៉ឺនដុល្លារ ដើម្បីទិញវត្ថុចម្លែកៗ
- អង្គារ, 25 កញ្ញា 2018 03:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាហូលីវូដទាំងនេះ មិនខ្លាចនឹងជះលុយរាប់សិបម៉ឺនដុល្លារ ដើម្បីទិញវត្ថុចម្លែកៗ
ចន្លោះមិនឃើញ
ជាតារាល្បីសម្បូរឲ្យទ្រព្យសម្បត្តិ ប្រាកដណាស់ ពួកគេគ្មានអ្វីដែលត្រូវខ្វះខាតនោះទេ។ ជាងនេះទៅទៀត ពួកគេក៏មិនដែលគិតខ្វល់ ក្នុងការចំណាយលើរបស់ប្រណីតៗ ហើយពេលខ្លះ របស់ទាំងនោះអាចជាវត្ថុចម្លែកៗថែមទៀតផង។
ខាងក្រោមនេះ ជារបស់ប្លែកមួយចំនួនដែលតារាហូលីវូដ មិនស្ដាយនឹងជះលុយទិញ៖
១. ផ្ទះឆ្កែរបស់តារាសម្ដែង Paris Hilton
ក្នុងឆ្នាំ ២០០៩ តារាសម្ដែង Paris Hilton បានចំណាយប្រាក់ ៣២៥ ០០០ដុល្លារ ដើម្បីទិញផ្ទះដ៏ប្រណីតមួយសម្រាប់ឆ្កែរបស់នាង។ ផ្ទះនោះដែរ សាងសង់ឡើង មានរូបរាងដូចភូមិគ្រឹះដែលនាងរស់នៅដូច្នោះដែរ។
២. ទូរសព្ទ iPhone ធ្វើពីមាសសុទ្ធរបស់តារាម៉ូដែល Victoria Beckham
ជាម្ចាស់ទូរសព្ទទំនើបធម្មតាគឺមិនគ្រប់គ្រាន់នោះទេ ដូច្នេះហើយ ក្នុងឆ្នាំ ២០១១ តារាម៉ូដែលរូបនេះ បានចំណាយប្រាក់ ៣៣ ០០០ដុល្លារ ដើម្បីទិញទូរសព្ទម៉ាក iPhone មួយដែលធ្វើឡើងពីមាសសុទ្ធ។
៣. ធ្មេញដាំពេជ្ររបស់តារាចម្រៀង Kanye West
ក្នុងឆ្នាំ ២០១០ តារារ៉េប Kanye West បានបង្ហាញវត្តមានក្នុងកម្មវិធីរបស់ Ellen ហើយថែមទាំងបង្ហាញក្រាសធ្មេញខាងក្រោមរបស់លោកត្រូវបានដកចេញ ដោយជំនួសដោយក្រាសធ្មេញដាំពេជ្រវិញ។ តម្លៃក្រាសធ្មេញដាំពេជ្រដែលថ្លៃបំផុត គឺធ្វើឡើងក្នុងតម្លៃ ១៥០ ០០០ដុល្លារ ប៉ុន្តែចំពោះធ្មេញរបស់ Kanye West វិញ តម្លៃតាមចំនួនត្បូងដែលដាំលើធ្មេញលោក។
៤. តារាចម្រៀង Marilyn Manson ចំណាយប្រាក់ទិញគ្រោងឆ្អឹង
ក្នុងឆ្នាំ ២០០៧ តារាចម្រៀង Marilyn Manson បានបង្ហាញប្រាប់ថា លោកជាញឹកញាប់ តែងចំណាយប្រាក់លើរបស់ចម្លែកៗ។ របស់ដែលចាត់ទុកថាចម្លែកបំផុតដែលលោកបានទិញនោះគឺ គ្រោងឆ្អឹងរបស់ក្មេងប្រុសអាយុ ៤ ឆ្នាំ សញ្ជាតិចិន ដែលធ្វើជាជញ្ជាំងនៃអំពូលលើពិដានមួយ ហើយគ្រោងឆ្អឹងរបស់បុរសអង្គុយលើរទេះរុញម្នាក់ទៀត។ ទោះជាយ៉ាងណាក៏ដោយ ចំពោះតម្លៃរបស់គ្រោងឆ្អឹងទាំងនោះវិញ លោកមិនបានបញ្ជាក់ប្រាប់នោះទេ៕