- 2018-09-26 04:46:19
- ចម្រៀង
ម្ចាស់ Cover បទ “មេម៉ាយសប្បាយចិត្ត" រ័ត្ន រចនា ប្រឡូកសិល្បៈជិត២០ឆ្នាំ ទើបតែល្បីពេលនេះ
- 2018-09-26 04:46:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ Cover បទ “មេម៉ាយសប្បាយចិត្ត" រ័ត្ន រចនា ប្រឡូកសិល្បៈជិត២០ឆ្នាំ ទើបតែល្បីពេលនេះ
ចន្លោះមិនឃើញ
"មេម៉ាយសប្បាយចិត្ត" សំនៀងដើមរបស់អ្នកស្រី ប៉ែន រ៉ន ត្រូវបានតារាចម្រៀង រ័ត្ន រចនា យកមកច្រៀងតាមកម្មវិធីនានាជាញឹកញាប់ និងជាយូរឆ្នាំមកហើយ។ ប៉ុន្តែទើបតែថ្មីៗនេះផ្ទុះការគាំទ្រ ពេញបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ធ្វើឲ្យអ្នកចម្រៀងស្រីវ័យ៣០ឆ្នាំរូបនេះល្បីមួយរំពេច។
ភាពល្បីល្បាញក្នុងរយៈពេលខ្លីនេះ រ័ត្ន រចនា អះអាងថា ជារឿងនឹកស្មានមិនដល់ អ្វីៗកើតឡើងដោយចៃដន្យប៉ុណ្ណោះ ខណៈច្រៀងក្នុងកម្មវិធីមួយនៅខេត្តស្វាយរៀង ហើយមេក្រុមភ្លេងរបស់អ្នកនាងបាន Live បទចម្រៀងនេះលើហ្វេសប៊ុក ស្រាប់តែមានអ្នកចូលមើល Like, share និង Comment កាន់តែច្រើនឡើងៗ។
អ្វីដែលអ្នកគាំទ្រពោលសរសើរនោះ គឺទឹកដមសំឡេងរបស់តារាចម្រៀង រ័ត្ន រចនា គឺស្រដៀងគ្នានឹងម្ចាស់សំនៀងដើមអ្នកស្រី ប៉ែន រ៉ែន ពិសេសភាពក្រមិចក្រមើម សាច់ឈាមទ្រលុកទ្រលន់របស់អ្នកនាងរចនា ត្រូវនឹងអត្ថន័យបទចម្រៀងទៀត ធ្វើឲ្យប្រិយមិត្ត ស្តាប់ហើយស្តាប់ទៀតមិនចេះធុញទ្រាន់។
នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ រ័ត្ន រចនា បានរៀបរាប់ពីអារម្មណ៍រំភើបស្រក់ទឹកភ្នែកថា "បងប្អូនអើយខ្ញុំអគុណខ្លាំងណាស់ ខ្ញុំពិតជារំភើបឡើងយំ ព្រោះមិនដែលគិត មិនដែលស្រមៃថាខ្លួនខ្ញុំអាចមានមនុស្សជាច្រើនគាំទ្រ និងលើកទឹកចិត្តដល់ថ្នាក់នេះទេ ប្រាប់មកថាខ្ញុំមិនមែនយល់សប្តិទេ?"។
ក្រោយទទួលបានភាពល្បីល្បាញតារាចម្រៀង រ័ត្ន រចនា ត្រូវបានស្ថានីយទូរទស្សន៍អញ្ជើញទៅច្រៀងជាហូរហែ។ តារាចម្រៀងមានស្រុកកំណើតនៅរាជធានីភ្នំពេញរូបនេះក៏បានផ្ញើភាពជោគជ័យក្នុងជីវិតរបស់ខ្លួនជូនទៅអ្នកម្តាយ ព្រោះលោកខំប្រឹងធាក់កង់ត្រាក់ៗដើរសុំគេឲ្យអ្នកនាងច្រៀង អ្នកនាងថា ញើសរបស់ម៉ែក្នុងគ្រានោះ អ្នកនាងចងចាំមិនភ្លេចឡើយ។
បទ "មេម៉ាយសប្បាយចិត្ត" សំនៀងដើមអ្នកស្រី ប៉ែន រ៉ន៖
រួបភាព៖ ហ្វេសប៊ុក រ័ត្ន រចនា