
- សុក្រ, 28 កញ្ញា 2018 23:25
- ស្ទីលតារា
មកស្គាល់រហស្សនាមថ្មីរបស់ស្រីស្អាត មាន សូនីតា ដឹងហើយនឹងសើចមិនខាន
- សុក្រ, 28 កញ្ញា 2018 23:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់រហស្សនាមថ្មីរបស់ស្រីស្អាត មាន សូនីតា ដឹងហើយនឹងសើចមិនខាន
ចន្លោះមិនឃើញ
តារាសម្ដែងស្រស់ស្អាត រហស្សនាម រាជិនីក្រមា ទើបទទួលរហស្សនាមថ្មីមួយទៀត ដែលលោក ម៉ានិត ក្នុងពេលសម្ពោធសៀវភៅរឿងប្រលោមលោក «កូនទី ៦» បានដាក់ឱ្យកញ្ញា មាន សូនីតា ឮហើយពេញចិត្តស្ដូកតែម្ដង។
ក្នុងពេលផ្សាយអំពីស្នាដៃសៀវភៅថ្មីនោះ ដោយកញ្ញា មាន សូនីតា ជាតួគ្របសៀវភៅថ្មីស្រាប់ ក៏បង្ហាញវត្តមាន ដើម្បីពញ្ញាក់អារម្មណ៍អ្នកគាំទ្រ ហើយក្នុងជំនួបដ៏រីករាយ លោក ម៉ានិត ក៏រម្លឹកថាកញ្ញា មាន សូនីតា មានរហស្សនាមថ្មី គឺ កញ្ញា «សំឡេងពិឃាដ»។ សាមីខ្លួន កញ្ញា មាន សូនីតា អត់មានពាក្យនិយាយតែម្ដង មានតែទទួលយក រហស្សនាមថ្មីដ៏ពិសេសមួយនេះ ទាំងញញឹមបិទមាត់មិនជិត។
ដូចដឹងខ្លួន មិនចេះប្រកែកច្រើន មានតែយកដាក់ខ្លួន កញ្ញា មាន សូនីតា និយាយទាំងសើច ញញឹមលេងជាមួយ ម៉ានិត ដោយទទួលយកឈ្មោះ កញ្ញា «សំឡេងពិឃាត» ដោយក្តីរីករាយ និងមានមោទកភាព។ ខណៈការបង្អាប់ ក្លាយជាសំណើច វាហាក់ប្រែស្ថានភាព និងកែភាពខ្សោយ គឺសំឡេងធម្មជាតិមិនអំណោយទានរបស់ខ្លួន ទៅជាភាពទាក់ទាញ់ និងភាពមានតែមួយ ដែលភាសាអង់គ្លេសថា Uniqueness។
និយាយដល់ត្រង់ចំណុចនេះ កញ្ញា មាន សូនីតា បានបង្ហាញប្រាប់ពី សារលើកទឹកចិត្តមួយ គឺការចេះស្រលាញ់ និងឱ្យតម្លៃលើអ្វីដែរខ្លួនមាន។ ភាពខ្សោយរបស់អ្នក មិនប្រាកដថាជាភាពអវិជ្ជមាននោះឡើយ កត្តាសំខាន់គឺបេះដូង ដែលមានសេចក្តីស្រលាញ់ ពេលនោះហើយក្តីសង្ឃឹម និងការលើកទឹកចិត្តនឹងកើតឡើងក្នុងចិត្តរបស់អ្នក៕