• 2018-10-04 07:45:17
  • ចម្រៀង

ក្រសួងព័ត៌មានកំពុងពិនិត្យសំណើសុំបិទបទ "ភ្ជុំ​បិណ្ឌ​នឹក​ស្រុក"

  • 2018-10-04 07:45:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទចម្រៀង "ភ្ជុំ​បិណ្ឌ​នឹក​ស្រុក" របស់​​លោក ម៉ៅ ហាជី កំពុង​ប្រឈម​នឹង​ការ​បិទ​លែង​ឲ្យ​ចាក់​ផ្សាយ​ត​ទៅ​ទៀត ក្រោយ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ស្នើ​ទៅ​ក្រសួង​ព័ត៌មាន និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចាត់​វិធានការ​ផ្អាក​ការ​ប្រើប្រាស់ និង​ផ្សព្វផ្សាយ កាលពីម្សិលមិញនេះ ក្រោម​ហេតុផល​ មានការ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​គោលនយោបាយ​រដ្ឋាភិបាល ។

ឆ្លើយ​តប​តាម​សារ​អេឡិចត្រូនិក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ឲ្យ​ដឹង​ថា ពេល​នេះ​ក្រសួង​កំពុង​តែ​ពិនិត្យ​រឿង​គួរ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​បទ​ចម្រៀង​នេះ ឬ​មិន​គួរ​សិន។ ឯកឧត្តម​បញ្ជាក់​ថា ត្បិត​តែ​​ឃ្លា​មួយ​ចំនួនក្នុងបទចម្រៀង ​"ភ្ជុំ​បិណ្ឌ​នឹក​ស្រុក" ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​កំពុង​យក​ចិត្ត​ទុកដាក់ និង​ផ្ដល់​កិច្ច​គាំពារ​ដល់​កម្មករ និយោជិត ប៉ុន្តែ​បទ​ចម្រៀង​នេះ​បាន​ចេញ​ផ្សាយ​តាំង​ពី​២ឆ្នាំ​មុន​ម្ល៉េះ ដូច្នេះមិន​អាច​សម្រេច​ភ្លាមៗ​ថា បិទ ឬមិនបិទ​នោះ​ទេ។

បទ ​"ភ្ជុំ​បិណ្ឌ​នឹក​ស្រុក" ច្រៀងដោយលោក ម៉ៅ ហាជី ស្ថិតក្នុងផលិតកម្មថោន បានចេញផ្សាយតាំងពីឆ្នាំ២០១៦មកម្ល៉េះ បទនេះនិពន្ធទំនុកច្រៀងដោយលោក ងួួន សុបិន្ត។

លិខិតរបស់ក្រសួងការងារ និងបណ្តុះបណ្តាលជីវៈ ស្នើទៅក្រសួងព័ត៌មាន៖

អត្ថបទ៖ ដេត ធន្នី

មតិយោបល់
អត្ថបទពេញនិយម