• 2018-10-14 06:24:04
  • ស្ទីលតារា

ជាតិ សុច្ចកា ពួកម៉ាក់ នីឡា ប្លែកខុសពីពេលមុន ក្រោយល្បីឈ្មោះក្នុងសិល្បៈ

  • 2018-10-14 06:24:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ និង​ជា​អតីត​បេក្ខភាព​ក្នុង​កម្មវិធី​ The Voice Cambodia រដូវកាលទី២ ជាតិ សុច្ចកា ដែល​មហាជន​ស្គាល់​ថា​ជា​ពួក​ម៉ាក់​ស្និទ្ធស្នាល​ នីឡា ត្រូវ​បាន​​គេ​សង្កេត​ឃើញ​ថា រូប​​សម្រស់​របស់​នាង​ស្អាត​ប្លែក​ខុស​ពី​ពេល​មុន ក្រោយ​​ល្បី​ឈ្មោះ​ក្នុង​វិថី​សិល្បៈ។

នីឡា និង ជាតិ សុច្ចកា

សូម្បី​តែ​ នីឡា ក៏​​ពោល​សរសើរ​​​មិត្តភ័ក្ដិ​​ខ្លួន​ថា​ ស្អាត​ប្លែក​​ខុស​ពី​ពេល​មុន​មិន​ដាច់​ពី​មាត់​ផង​ដែរ។ ចំពោះ​ភាព​​ស្រស់​ស្អាត​ប្លែក​ខុស​ពី​ពេល​មុន​​នេះ​ត្រូវ​បាន ជាតិ សុច្ចកា ឲ្យ​ដឹង​​ថា នាង​មិន​បាន​ទៅ​កែ​កុន​សម្ផស្ស​​នៅ​កន្លែង​ណា​មួយ​នោះ​ទេ។ អ្វី​ដែល​សំខាន់​​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​​ ទទួល​ទាន​បន្លែ​ផ្លែ​ឈើ​ដែល​ជំនួយ​ដល់​ស្បែក​ដែល​​មិន​ធ្វើ​ឲ្យ​ធាត់​ជា​ដើម។

ក្រៅ​ពី​ការ​រៀប​រាប់​ខាង​លើ​នេះ​ ជាតិ សុច្ចកា ក៏​ប្រើ​​ប្រាស់​ផលិតផល​ថែរក្សា​ស្បែក​មួយ​ចំនួន​ដើម្បី​ការពារ​កម្ដៅ​ថ្ងៃ​ផង​ដែរ។

ជាតិ សុច្ចកា មក​ពី​ខេត្ត​កំពង់​ចាម​ ​តែ​មក​រស់​នៅ​ភ្នំពេញ​តាំង​ពីតូច​ ជា​កូន​ច្បង​ក្នុង​គ្រួសារ​​ដែល​មាន​​បង​ប្អូន​ ២ នាក់​។ ​ចូល​ប្រឡូក​សិល្បៈ​មុន​ដំបូង​ក្នុង​ឆ្នាំ​ ២០១៦ ក្រោយ​ប្រឡង​ធ្លាក់​ក្នុង​កម្មវិធី​ The Voice Cambodia រដូវកាលទី២ ។ ចំណែក​ឯ​រឿង​ធ្លាប់​ថត​កន្លង​មក​មាន​ដូចជា​ "លេខា​ថ្មី​" “តុក្កតា​ម៉ាន់នឺកាំង" “ផ្លូវ​ទៅ​កាន់​ភូមិ​" ។ ចំពោះ​បទ​ចម្រៀង​វិញ​ទើប​តែ​ចេញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​គឺ បទ​ "ខ្លាច​បាត់​រូប​បង​"។ ​​

រូបថត៖ផ្ដល់ឲ្យ ជាតិ សុច្ចកា

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់