• 2018-10-25 23:30:00
  • ចម្រៀង

បទ​ចម្រៀង​ថៃ​មួយបទ ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​ព្រោះ​ចំណុច​ប្លែក​មួយ

  • 2018-10-25 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ថៃ​មួយ​បទ​ បាន​ក្លាយ​ជា​ប្រធានបទ​ថ្មី​របស់​អ្នក​លេង​បណ្ដាញ​សង្គម​ ដោយ​បាន​បង្ហោះ​ចែកចាយ​តៗគ្នា ព្រោះ​វា​បាន​បង្កប់​នូវ​ចំណុច​ប្លែកមួយ​ ដោយ​សារ​តែ​ការច្រៀង​របស់​តារា​ស្រី​ក្នុង​បទ​នេះ គឺ​ពិត​ជា​ច្រៀង​បែប​ចម្លែក មិន​ដែល​ធ្លាប់​មាន​អ្នក​ច្រៀង​ដូច​​។

បទ​ចម្រៀង​ប្រភេទ​ស្រុកស្រែ​មាន​ចំណងជើង​ថា​ "Krang Chheu Ay Nae” នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ផ្ដោត​ការ​តាមដាន​ ក្រោយ​គណនី​ហ្វេសប៊ុក​មួយ​មាន​ឈ្មោះ​ថា​ Siwaj Marujoe Wijaksakulchai បង្ហោះ​ឃ្លីបវីដេអូ​ដែល​មាន​រយៈ​ពេល​ត្រឹម​ ៤៩វិនាទី​ប៉ុណ្ណោះ។

គ្រាន់​តែ​បង្ហោះ​ភ្លាម​ វីដេអូ​ខ្លី​នេះ​ មាន​អ្នក​ចូល​មើល​យ៉ាង​ច្រើន ពោល​មកទល់​ពេល​នេះ​ ចំនួន​អ្នក​មើល​កើន​ដល់​ជាង​ ៣លាន​ដង​ទៅ​ហើយ។

យ៉ាង​ណា​ក្ដី​បទ​នេះ​ បាន​ចេញ​តាំង​ពី​ខែ​មិថុនា​មក​ម្ល៉េះ​ ប៉ុន្តែ​វា​បាន​ផ្ទុះ​ការ​គាំទ្រ​ជាថ្មី​​ក្នុង​សប្ដាហ៍​នេះ​ ដោយ​ទស្សនីយភាព​មួយ​ចំនួន​របស់​បទ៕

អត្ថបទ៖ ធារ៉ូ

មតិយោបល់