- 2018-10-28 04:55:00
- ចម្រៀង
ក្មេងខ្មែរ ឡូរ៉ា និង អូន រួមគ្នាច្រៀងចម្រៀងមួយពេញដោយអត្ថន័យ
- 2018-10-28 04:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងខ្មែរ ឡូរ៉ា និង អូន រួមគ្នាច្រៀងចម្រៀងមួយពេញដោយអត្ថន័យ
ចន្លោះមិនឃើញ
វីដេអូចម្រៀងខ្លីមួយ ដែលច្រៀងរួមគ្នាដោយ ក្មេងខ្មែរ ឡូរ៉ា និង អូន ជាចម្រៀងអបអរខួបលើកទី ៧០ នៃសេចក្តីប្រកាសជាសកលស្តីពី សិទ្ធិមនុស្ស ដោយចូលរួមសម្ដែងដោយសិល្បករ តារាសម្ដែង និងយុវវ័យមានស្នាដៃលើកកម្ពស់សិទ្ធិសេរីភាព នៃការបញ្ចេញមតិនៅកម្ពុជា។
គួរឱ្យគត់សម្គាល់នោះ វីដេអូខ្លី ប្រមាណជាង ១នាទី ដោយមានស្ដាយរាំដ៏គួរឱ្យទាក់ទាញ មានបច្ចេកទេស និងរូបភាពគួរឱ្យចាប់ចិត្តនោះជាស្នាដៃផលិតរបស់យុវជនខ្មែរ វ័យក្មេងមួយក្រុម ដឹកនាំសម្ដែងដោយ លោក ជុំ សុធា ដែលជានិស្សិតផ្នែកភាពយន្តមកពីប្រទេសកូរ៉េខាងត្បូង។
វីដេអូផ្សព្វផ្សាយខ្លី បង្កប់ដោយអត្ថន័យនេះ ជាស្នាដៃកូនខ្មែរសុទ្ធសាធ ចូលរួមដោយបញ្ញាជន និងមនុស្សមានស្នាដៃក្នុងការងារសង្គមជាច្រើនរូប។
ចង់ដឹងថា វីដេអូខ្លីនេះមានអត្ថន័យ និងមានភាពច្នៃប្រឌិតប៉ុនណា តោះទស្សនា និងស្វែងរក Idol របស់អ្នកនៅខាងក្រោមនេះ៖