
- សុក្រ, 2 វិច្ឆិកា 2018 03:24
- ព័ត៌មាន
តារាចម្រៀងសញ្ជាតិវៀតណាមម្នាក់ ជួបគ្រោះ ផ្ទុះស៊ីលីកូនសុដន់លើយន្តហោះ
- សុក្រ, 2 វិច្ឆិកា 2018 03:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀងសញ្ជាតិវៀតណាមម្នាក់ ជួបគ្រោះ ផ្ទុះស៊ីលីកូនសុដន់លើយន្តហោះ
ចន្លោះមិនឃើញ
កាលពីរសៀលថ្ងៃទី ២៨ ខែតុលាកន្លងទៅ តារាចម្រៀងសញ្ជាតិវៀតណាមម្នាក់ឈ្មោះ Guo Tuan Du បានធ្វើការ Live វីដេអូលើគណនី Facebook ផ្លូវការរបស់លោក និយាយពាក់ព័ន្ធនឹងគ្រោះថ្នាក់ដ៏សាហាវមួយដែលបានកើតឡើងចំពោះតារាចម្រៀងស្រីមួយរូបទៀតឈ្មោះ Ivy Tran (Mai Tuong Vi) ដែលបានជួបគ្រោះផ្ទុះដុំស៊ីលីកូនដែលចាក់ក្នុងសុដន់របស់នាង អំឡុងពេលធ្វើដំណើរលើយន្តហោះកាលពីថ្ងៃទី ២២ ខែតុលា។
អំឡុងពេលនោះ លោក ហើយនិងតារាចម្រៀងស្រីរូបនេះ ទើបតែបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍របស់ពួកគេនៅទីក្រុងតៃវ៉ាន់ ហើយក៏បានធ្វើដំណើរត្រឡប់មកប្រទេសវៀតណាមវិញ។ ខណៈកំពុងធ្វើដំណើរលើយន្តហោះនោះដែរ តារាចម្រៀង Mai Tuong Vi បានឮសំឡេងចម្លែកដូចជាផ្ទុះចេញពីដើមទ្រូងខាងឆ្វេងរបស់នាង។ ក្រោយមក ដើមទ្រូងនាងក៏ចាប់ផ្ដើមហើម ហើយឈឺចាប់ខ្លាំង។ ក្រោយយន្តហោះចុះចត នាងត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាម ហើយក្រុមគ្រូពេទ្យក៏បានបញ្ជាក់ដែរថា ស៊ីលីកូនក្នុងដើមទ្រូងនាង គឺត្រូវធ្វើការវះកាត់យកចេញភ្លាមៗជាបន្ទាន់។
ខណៈការវះកាត់ទទួលបានភាពជោគជ័យ ដុំស៊ីលីកូនដែលបានផ្ទុះនោះ ត្រូវបានបង្ហាញឲ្យឃើញថា ដុំជ័រនោះ បានប្រែទៅជាពណ៌លឿង ដែលមើលទៅគួរឲ្យខ្លាចជាខ្លាំង។
គួរបញ្ជាក់ដែរថា តារាចម្រៀង Mai Tuong Vi បានចាក់ស៊ីលីកូនចូលដើមទ្រូងរបស់នាងតាំងពី ៧ ឆ្នាំមុនមកម្ល៉េះ ដោយទទួលបានការធានាពេញមួយជីវិតពីគ្រូពេទ្យកែសម្ផស្សដែលធ្វើឲ្យនាងនោះ។ អំឡុងពេលនោះ នាងបានចំណាយប្រាក់ជិត ២ ពាន់ដុល្លារ៕
ទស្សនាវីដេអូខាងក្រោម៖