- 2018-11-10 01:50:09
- ព័ត៌មាន
មិនគួរសោះ ស្ដេចហ្គេម ប្រកាសឈប់ពីសិល្បៈ ក្រោមហេតុផល១
- 2018-11-10 01:50:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនគួរសោះ ស្ដេចហ្គេម ប្រកាសឈប់ពីសិល្បៈ ក្រោមហេតុផល១
ចន្លោះមិនឃើញ
ថតខ្សែភាពយន្តបាន២រឿងឲ្យផលិតកម្ម LD និងMV បទចម្រៀងឲ្យ អ៊ីណូ បានមួយបទ ងួន ស៊ីណាត ដែលមហាជនគ្រប់គ្នាស្គាល់ថា ស្ដេចហ្គេម នោះឥឡូវបានប្រកាសឈប់ពីសិល្បៈហើយ ដោយសំអាងលើហេតុផល១។
ស្ដេចហ្គេម ថា ក្រោយពីថតរឿង "អង្រឹង" “ជួបស៊យវគ្គ២" និងMV បទចម្រៀងមួយបទរួចមកមានផលិតករក៏ដូចជាបណ្ដាស្ថានីយទូរទស្សន៍មួយចំនួនទាក់ទងឲ្យសម្ដែងខ្សែភាពយន្តជាបន្តបន្ទាប់ តែគួរឲ្យស្ដាយសំណើទាំងនោះត្រូវបានលោក បដិសេធទាំងអស់។ ដោយរូបគេយល់ថា ការប្រឡូកសិល្បៈមិនមែនជាក្ដីស្រមៃខ្លួនឡើយ ហើយលោក ក៏គ្មានជំនាញផ្នែកហ្នឹងដែរ។
“ខ្ញុំឈប់ពីសិល្បៈនេះអត់មានអ្វីត្រូវស្ដាយផង ឲ្យខ្ញុំស្ដាយយ៉ាងម៉េចបើខ្ញុំសម្ដែងអត់បានល្អផង ព្រោះនេះមិនមែនជំនាញពិតរបស់ខ្ញុំ។ ជំនាញពិតរបស់ខ្ញុំគឺលេងហ្គេម និងលក់កុំព្យូទ័រឯណោះទៅវិញទេ"។ នេះបើតាម ងួន ស៊ីណាត ហៅស្ដេចហ្គេម បានរៀបរាប់។
ទោះបីជា ស្ដេចហ្គេម លើកឡើងថា ខ្លួនឈប់ពីសិល្បៈដោយសារតែការសម្ដែងមិនល្អទៅតាមសាច់រឿងក្ដី តែកន្លងមក លៀក លីណា អ្នកគ្រប់គ្រងផលិតកម្ម LD បានបញ្ជាក់ថា ២ រឿងដែលស្ដេចហ្គេម ថតឲ្យផលិតកម្មខ្លួន មិនបានធ្វើឲ្យលោក អស់សង្ឃឹមឡើយ ព្រោះរូបគេសម្ដែងបានល្អ ត្បិតគ្មានបទពិសោធន៍ប្រឡូកសិល្បៈពីមុនក៏ដោយ៕