• 2018-11-22 04:52:16
  • ស្ទីលតារា

ទេព បូព្រឹក្ស ស្លៀកសម្លៀកបំពាក់១ឈុតនេះ ដឹងតែផ្អើលហ្វេនៗទៅលេងបុណ្យអុំទូកហើយ

  • 2018-11-22 04:52:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទេព បូព្រឹក្ស គឺ​ជា​តារា​ចម្រៀង​ស្រី​មួយ​រូប​និយម​លេង​ម៉ូដ​សក់​ និង​ស្ទីល​តុប​តែង​ខ្លួន​ប្លែក​​ៗ​​​គ្រប់​​ពេល​ឡើង​កម្មវិធី​ប្រគំតន្ត្រី​តូច​ធំ​ម្ដង​ៗ​ ដើម្បី​បំពេញ​ចិត្ត​ហ្វេនៗ​ដែល​ស្រឡាញ់​គាំទ្រ​នាង។

ជាក់​ស្ដែង​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​​នេះ​ ទេព បូព្រឹក្ស បាន​គ្រង​រ៉ូប​ពណ៌​មាស​ដ៏​ស្រស់​ស្អាត​​ជាមួយ​ការ​តុប​តែង​ម៉ូដ​សក់​ដោយ​រចនា​រូប​ទូកង​​​ធ្វើ​ជា​គ្រឿង​​អលង្ការ​ពាក់​ពី​លើ​ក្បាល​មិន​ខុស​ពី​ព្រះ​នាង ក្នុង​រឿង​ភាគ​បុរាណ​ចិន​ឡើយ។

អម​ជាមួយ​រូប​ថត​ច្រើន​សន្លឹក​ ទេព បូព្រឹក្ស បាន​រៀបរាប់​នៅ​លើ​ហ្វេស​ប៊ុក​នាង ថា៖" ទាយ​មើល​ទូក​នៅ​លើ​ក្បាល​ខ្ញុំ​មាន​ឈ្មោះ​អ្វី?” រំពេច​នោះ​ក៏​មាន​អ្នក​គាំទ្រ​នាង ដាក់​ឈ្មោះ​ឲ្យ​ថា បូព្រឹក្ស សែនជ័យ បារមី ដេវីដ"។

រូបថត៖ពីហ្វេសប៊ុក ទេព បូព្រឹក្ស ​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម