• 2018-11-24 03:30:11
  • ស្ទីលតារា

កូន​ពៅ ព្រាប សុវត្ថិ Fan របស់ CR7 ចំ មក​មើល​តិចនិក​លេង និង​ស៊ុត​របស់​គេ​ទាំង​អស់​គ្នា(វីដេអូ)

  • 2018-11-24 03:30:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំអាង​លើ​ល្បី​ល្បាញ​របស់ Cristiano Ronaldo ធ្វើ​ឲ្យ​គេ​សម្រេច​បាន​លទ្ធផល​ធំ​ជា​ច្រើន​នោះ ពិត​ជា​មិន​ចម្លែក​ទេ ដែល​មនុស្ស​ជា​ច្រើន​លើ​ពិភព​លោក បាន​ដាក់​ចិត្ត​ស្រឡាញ់​គាំទ្រ និង​ព្យាយាម​ធ្វើ​តាម​គំរូ​របស់ idol របស់​ពួក​គេ ក្នុង​រាប់​ទាំង​ក្នុង​ជួរ​កីឡាករ និង​រហូត​ដល់​សិល្បករ។

កូន​ពៅ​របស់​តារា​ចម្រៀង ព្រាប សុវត្ថិ គឺ សុវត្តិ សិរីវុឌ្ឍ ក៏​ជា​ម្នាក់​ក្នុង​ចំណោម​នោះ​ដែរ។ ថ្មី​ៗ​នេះ ទើប​លេច​ចេញ​វីដេអូ​ឃ្លីប​ខ្លី​មួយ ដែល​បាន​បង្ហាញ​ច្បាស់​ថា រូប​គេ គឺ​ជា​អ្នក​គាំទ្រ​របស់​កីឡាករ​ព័រទុយហ្គាល់ ក្នុង​នោះ​រួម​ទាំង​លេខ​អាវ កាយ​វិការ​ឈរ ត្រៀម​ស៊ុត​ប៉េណាល់ទី របៀប​អបអរ​គ្រាប់​ចូល និង​របៀប​លេង​ក៏​ដោយ គឺ​គេ​បាន​ធ្វើ​ព្យាយាម​ធ្វើ​ឲ្យ​ដូច ស្រដៀង​នឹង idol របស់​គេ​ដែរ។

ក្រៅ​ពី​មាន​ទេពកោសល្យ​ច្រៀង និង​រាំ​បាន​ល្អ​ហើយ តើ សិរីវុឌ្ឍ មាន​តិចនិក​លេង​បាល់​ទាត់​កម្រិត​ណា? តោះ...ទស្សនា​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី