• 2018-11-28 02:51:14
  • ព័ត៌មាន

ពិសេស! ទៅលេង អ៊ីអន ថ្ងៃ​នេះ មាន​ឱកាសគូររូប​ជាមួយ​សិល្បករ​គំនូរ Doodle ឈន វិច្ឆិកា

  • 2018-11-28 02:51:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ​គំនូរ Doodle ឈន វិច្ឆិកា នឹង​បង្ហាញ​ស្នាដៃ​​ក្នុង​កម្មវិធី​សិល្បៈ​បរិស្ថាន នៃ​យុទ្ធនាការ​ភ្នំពេញ​ស្អាត នៅផ្សារ​ទំនើប​ AEON សែន​សុខ ជាន់ទី៣ នៅថ្ងៃទី២៨ ខែវិច្ឆិកា នេះ។ អ្វី​ដែល​ពិសេស​នោះ​ប្រិយមិត្ត​ដែល​មាន​ចំណង់​ចំណូល​ចិត្ត​ខាង​គូរ​គំនូរ ក៏​មាន​ឱកាស​បញ្ចេញ​ស្នាដៃ​របស់​ខ្លួន​ជាមួយ​សិល្បករ​គំនូរ Doodle ឈន វិច្ឆិកា ទៀត​ផង គឺ​ចាប់​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា​នេះ រហូត​ម៉ោង​៨និង​៣០​យប់។

ចង់​ដឹងថា​គំនូរ Doodle របស់ វិច្ឆិកា ដែល​ទាក់​ទង​ជាមួយ​ទីក្រុង​ស្អាត​មាន​អត្ថន័យ​យ៉ាង​ដូច​ម្តេច​ខ្លះ និង​ប្លែក​យ៉ាង​ណា កុំ​ភ្លេច​ទៅ​ចូល​រួម​ទាំង​អស់​គ្នា​នៅ​ផ្សារ​ទំនើប អ៊ីអន សែន សុខ អគារ Wedding Hall ជាន់ទី៣។

ក្រៅ​ពី​បង្ហាញ​ពី​សិល្បៈ​គំនូរ Doodle កម្មវិធី​សិល្បៈ​បរិស្ថាន ​នៃ​យុទ្ធនាការ​ភ្នំពេញ​ស្អាត ក៏​មាន​កម្មវិធី​សំខាន់ៗ​ជា​ច្រើន​ទៀត ដូច​ជា​ការ​ដើរ​បង្ហាញ​ម៉ូដ​ពី​តារា​ម៉ូដែល​ល្បីៗ​ប្រមាណ២០រូប ដោយ​ម្នាក់ៗ​បង្ហាញ​នូវ​ម៉ូដ​សម្លៀក​បំពាក់​ច្នៃ​ចេញ​ពី​សំណល់​ប្លាស្ទិច ដោយ​អ្នក​ជំនាញ​ច្នៃម៉ូដ​ដ៏​ល្បី​ល្បាញ។ ការ​តាំង​បង្ហាញ​រូបភាព​អំពី​ទីក្រុង​ស្អាត​រាប់ផ្ទាំង ដែល​ជា​ស្នាដៃ​សម្រិត​សម្រាំង​របស់​អ្នកថត​រូប​ជា​ច្រើន​នាក់ ការ​ច្នៃ​សំបក​ដប​ចេញ​ជា Sperm ដ៏​ធំ និង​ការ​សម្តែង​សិល្បៈ​ជាច្រើន​ទៀត។ កម្មវិធី​ទាំង​អស់​នេះ​នឹង​ចាប់​ផ្តើម​ពី​ម៉ោង៥៖៣០នាទី​ល្ងាច រហូត​ម៉ោង៨៖៣០នាទីយប់ ដោយ​ប្រិយមិត្ត​អាច​ចូលរួម​ទស្សនា​ដោយ​សេរី។

អត្ថបទ៖ ដេត ធន្នី

មតិយោបល់