- 2018-11-29 04:50:00
- ស្ទីលតារា
អស់ពីដើរលេងក្រៅប្រទេសញឹក សុគន្ធ ថេរ៉ាយុ ទិញឡានថ្លៃជាង១០ម៉ឺនដុល្លារ ឲ្យជីវិតកាន់តែហ៊ឺហា
- 2018-11-29 04:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់ពីដើរលេងក្រៅប្រទេសញឹក សុគន្ធ ថេរ៉ាយុ ទិញឡានថ្លៃជាង១០ម៉ឺនដុល្លារ ឲ្យជីវិតកាន់តែហ៊ឺហា
ចន្លោះមិនឃើញ
តារាចម្រៀង សុគន្ធ ថេរ៉ាយុ បានធ្វើឲ្យទស្សនិកជនស្រលាំងកាំងនឹងជីវិតហ៊ឺហា លើសម្ភារៈនិយមតម្លៃថ្លៃរបស់លោក ម្ដងទៀតហើយ ដោយលោកទើបទិញរថយន្ត Range Rover ម៉ូឌែល Vogue ឆ្នាំ 2014 តម្លៃជាង១០ម៉ឺនដុល្លារ។
នៅលើបណ្ដាញ IG របស់ម្ចាស់បទ "អូនអង្វរជួប បងអង្វរបែក" បានបង្ហោះរូបរថយន្តសេរ៊ីទំនើបនេះ ដោយសរសេរថា ៖ " Welcome home my white boy heng heng” ។ តារាប្រុសរូបនេះ ត្រូវបានគេមើលឃើញថា លោកតែងផ្លាស់ប្ដូររថយន្តជាញឹកញាប់ ហើយសេរ៊ីរថយន្តទៀតសោត ក៏ថ្លៃៗរាប់ម៉ឺនដុល្លារផងដែរ។
ជុំវិញការទិញរថយន្តថ្មីខាងលើនេះ Sabay មិនអាចសុំការបញ្ជាក់បន្ថែមពី លោក សុគន្ធ ថេរ៉ាយុ បានទេ ព្រោះទូរសព្ទរបស់លោក ខលចូលមិនមានអ្នកទទួល។
កន្លងមក តារាប្រុស មានឈ្មោះហៅក្រៅថា ហេង ធ្លាប់ប្រាប់ថាតាំងពីចូលសិល្បៈខ្លួនធ្លាប់បានប្ដូររថយន្តអស់ជាច្រើនគ្រឿង ដូចជា រថយន្ត Corolla 95 , Lexus RX 300 , Lexus LX470, Camry 2009 , Lexus RX350 , Lexus LX 570 , RX 330 , Porsche 2014 , Land Cruiser 2017 ជាដើម។
ចំណែកកាលពីថ្ងៃខួបកំណើតរបស់ខ្លួន ក្នុងខែកញ្ញា ថ្មីៗនេះ លោកទើបចំណាយប្រាក់ជាង១ម៉ឺនដុល្លារ ទៅលើនាឡិកា និងចិញ្ចៀនពេជ្រមួយវង់ សម្រាប់ជាកាដូលួងចិត្តខ្លួនឯង ថែមទៀតផង៕