- 2018-12-08 03:01:12
- ស្ទីលតារា
Miley Cyrus បង្អួតភាពសិចស៊ី ដោយថតព្រលែងល្វែងលើ ខណៈផ្សព្វផ្សាយបទចម្រៀងថ្មី
- 2018-12-08 03:01:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Miley Cyrus បង្អួតភាពសិចស៊ី ដោយថតព្រលែងល្វែងលើ ខណៈផ្សព្វផ្សាយបទចម្រៀងថ្មី
ចន្លោះមិនឃើញ
ក្រោយបាត់មុខពីបណ្ដាញសង្គមមួយរយៈ តារាចម្រៀង Miley Cyrus បានត្រឡប់មកលេងគណនីរបស់នាងជាថ្មី ដោយបានបង្ហោះរូបភាពដោះអាវបញ្ចេញល្វែងលើរបស់នាងលើ Stories ក្នុង Instagram កាលពីថ្ងៃសុក្រកន្លងទៅនេះ។
តារាចម្រៀងវ័យ ២៦ ឆ្នាំរូបនេះ បានបង្ហាញភាពជឿជាក់ ដោយបានបង្ហោះរូបភាពរបស់នាង គ្មានពាក់អាវ ហើយយកតែដៃបិទបាំងដើមទ្រូងតែប៉ុណ្ណោះ អមជាមួយនឹងពាក្យពេចន៍សរសេរថា៖ "Nothing breaks like a heart” ដែលពាក្យនេះដែរ ជាចំណងជើងបទចម្រៀងថ្មីរបស់នាង។
"Nothing breaks like a heart” ជាបទចម្រៀងថ្មីរបស់តារាចម្រៀង Miley Cyrus ច្រៀងរួមគ្នាជាមួយតារាចម្រៀងMark Ronson ដែលទើបតែបញ្ចេញវីដេអូជាផ្លូវការកាលពី២សប្ដាហ៍កន្លងទៅនេះ៕
ទស្សនាវីដេអូខាងក្រោម៖