• 2018-12-18 04:09:32
  • ស្ទីលតារា

បង្ហាញឈុតរាត្រីសមោសរស្អាតៗ ក្នុងព្រឹត្តិការណ៍ប្រកួតសម្រស់ Miss Universe 2018

  • 2018-12-18 04:09:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត Miss Universe 2018 បាន​បញ្ចប់​ទៅ​ហើយ ដោយ​បវរកញ្ញា​វ័យ​២៤​ឆ្នាំ Catriona Elisa Magnayon Gray ជា​អ្នក​គ្រង​មកុដ​ដ៏​មាន​តម្លៃ​​នេះ។ ចាប់​តាំង​ថ្ងៃ​បើក​ការ​ប្រកួត រហូត​​ដល់​ថ្ងៃ​ផ្តាច់​ព្រ័ត្រ បវរកញ្ញាមកពី៩៣ប្រទេស ជុំវិញ​ពិភព​លោក រួម​ទាំង​កម្ពុជា​ផង បាន​ខិត​ខំ​ប្រឹង​ប្រែង​បញ្ចេញ​អស់​ពី​សមត្ថភាព ដើម្បី​ឈាន​ទៅ​ដណ្តើម​មកុដ បវរកញ្ញា​ចក្រវាល ២០១៨។

បវរកញ្ញាចក្រវាល ២០១៨ Catriona Gray

ក្រៅ​ពីរូប​សម្រស់ សមត្ថភាព ចំណេះដឹង ស្រី​ស្អាត​ទាំង​អស់​បាន​នាំ​យក​នូវ​រាត្រី​សមោសរ​ស្អាតៗ​មក​បង្ហាញ​ជាមួយ​នឹង​រូប​រាង​ដ៏​ស្រឡូន និង​សិចស៊ី​របស់​ខ្លួន។

ថ្ងៃនេះ Sabay សូម​បង្ហាញ​​ឈុត​រាត្រី​សមោសរ​ស្អាតៗ​ពី​បវរ​កញ្ញា​មួយ​ចំនួន​មក​ ពិសេស​ប្រទេស​នៅ​តំបន់​អាស៊ាន តើ​ស្រស់​ស្អាត​យ៉ាង​ណា តោះ! ទស្សនា​រូប​ភាព​ខាង​ក្រោម​ទាំង​អស់​គ្នា៖

បវរកញ្ញាចក្រវាល ២០១៨ Catriona Gray

បវរកញ្ញាចក្រវាលរងទី១ ​មកពីអាហ្រ្វិកខាងត្បូង Tamaryn Green

​បវរកញ្ញាចក្រវាលរងទី២ មក​វេណាហ្ស៊ុយអេឡា Sthefany Gutierrez

បវរកញ្ញាចក្រវាលកម្ពុជា រឿន ណាត

បវរកញ្ញាចក្រវាល ថៃ Sophida Kanchanarin

បវរកញ្ញាចក្រវាល វៀតណាម H'Hen Niê

អត្ថបទ៖ ដេត ធន្នី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី