• 2018-12-20 02:40:38
  • ស្ទីលតារា

អស់ទាស់!តារាខ្មែរ និងថៃបង្អួតសម្រស់គ្នានៅឆាកតែមួយម្សិលមិញ

  • 2018-12-20 02:40:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​បង្ហាញ​ម៉ូដ​ថៃ​២​រូប​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Brand Ambassador របស់​ផលិត​ផល​ថែ​រក្សា​សម្រស់មួយ បាន​​លេច​វត្ត​មាន​យ៉ាង​ភ្ញាក់​ផ្អើល​​ជាមួយ​តារា​ល្បីៗ​កម្ពុជា​ក្នុង​កម្មវិធី​ "អាណាចក្រនារី" ​កាល​ពី​​ម្សិលមិញ​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ព្រែក​ហូ។

តារាខ្មែរ និងថៃ

វត្ត​មាន​តារា​​បង្ហាញ​ម៉ូដ​ថៃ​​ទាំង​ពី​រូប​មក​កម្ពុជា​ម្ដង​នេះ​គឺ​ក្នុង​គោល​បំណង​​មក​ធ្វើ​ជំនួញ​​ដោយ​នាំ​ចូល​ផលិតផល​ផ្ដាច់​មុខ​ Pka Cosmetic មក​​ចែក​​ចាយ​នៅ​កម្ពុជា​ទើប​​អញ្ជើញ​តារា​ល្បី​ៗ​ខ្មែរ​ដែល​មាន​​រូប​សម្រស់​ស្រស់​​សោភា​មក​ចូល​រួម​ក្នុង​កម្មវិធី។

​ក្នុង​នោះ​តារា​បង្ហាញ​ម៉ូដ​ថៃ​​អ្នកនាង Nuttida Kruapanich និងកញ្ញា Suratchada Thaipipat ដែល​បាន​ប្រកាស​​បើក​មុខ​ជំនួញ​នៅ​កម្ពុជា​បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ដែល​បាន​ជួប​ជាមួយ​តារា​ល្បី​ៗ​ខ្មែរ​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​គួរ​ជា​ទី​គយគន់​រួម​មាន ឌួង ហ្សូរីដា សុផា លីនដា និង អ៊ឹង និមល ជា​ដើម។ អ្នក​ទាំង​ពីរ​សង្ឃឹម​ថា​រូប​គេ​នឹង​​បាន​​រួម​ការ​ងារ​ជាមួយ​​តារា​ទាំង​៤​រូប​ខាង​លើ​​បន្ត​ទៀត​ប្រសិន​មាន​ឱកាស៕​​​

តារាខ្មែរ និងថៃ
តារាថៃ
តារាថៃ

​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម