• 2018-12-25 09:29:02
  • ព័ត៌មាន

សើចមុនដាច់ឆ្នាំ! វីដេអូ Prank ដំបូងបំផុតក្នុងជីវិតសិល្បៈនាយក្រិន ឃើញកាលណា សើចពេលហ្នុង

  • 2018-12-25 09:29:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជឿ​ថា អ្នក​ខ្លះ​បាន​មើល ​ខ្លះ​មិន​ទាន់​បាន​មើល ហើយ​ខ្លះ​កំពុង​ចង់​​មើល​ម្ដង​ទៀត​នូវ​វីដេអូ​ Prank បែប​កំប្លុកកំប្លែង​របស់​នាយ​ក្រិន ត្បិត​អី នេះ​ជា​វីដេអូ​​ពញ្ញាក់​​អារម្មណ៍​លើក​ទី​១​របស់​លោក ​ហើយ បញ្ឆោត​បែប​គីឡូ​ធ្ងន់ ឃើញ​ហើយ​សើច​ចង់​ដាច់​ផ្ងារ​តែ​ម្ដង។

វីដេអូ​នេះ​ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​ទំព័រFacebook Caltex កាល​ពី ៣ ខែ​មុន ហើយ​ធ្វើ​ឲ្យ​មហាជន​​ភ្ញាក់​ផ្អើល​មិន​ស្ទើរ​ឡើយ ព្រោះ​ឃើញ​នាយ​ក្រិន​ផ្ដួល​បុរស​សាច់​ដុំ​ជា​ច្រើន ដោយ​លើ​បារ៉ែល​ប្រេង​ម៉ាស៊ូត​១​យ៉ាង​ធូរៗ ផុយៗ ខណៈ​អ្នក​ផ្សេង​ប្រឹង​យ៉ាង​ណា ​ក៏​លើក​មិន​រួច។

តាម​ពិត​ទៅ វីដេអូ​នេះ​ធ្វើ​ឡើង​ក្រោម​​យុទ្ធនា​ការ "ពញ្ញាក់​អារម្មណ៍​អតិថិជន" របស់​​ក្រុមហ៊ុន​ Caltex និង​បង្កើត​​ឡើង​ជា​លើក​ទី៣ ហើយ។ ក្នុង​នោះ លោក ហេង ពិទូ ជា​តួ​ឯក​ក្នុង​វីដេអូ​ទី២ ខណៈ​លោក ព្រាប សុវត្ថិ ជា​បុគ្គល​ពូកែ​​ពញ្ញាក់​ទី​១ ហើយ​​ទទួល​បាន​ការ​ចូល​មើល​រហូត ១លាន ដង ត្រឹម​ ២៤ ម៉ោង។

ចង់​ដឹង​នាយក្រិន​ ប្រើ​ល្បិច​ម៉េច​ខ្លះ​អត់? តោះ...សើច​មុន​ដាច់​ឆ្នាំ ជា​មួយ​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ សុខណា

មតិយោបល់