
- ពុធ, 2 មករា 2019 03:02
- ព័ត៌មាន
១ សន្លឹកបើកបង្ហាញពីប្រវត្តិសម្ដែងរួមគ្នាដំបូងរបស់ អម្ពរ ទេវី និងទេព រិនដារ៉ូ កម្រមានអ្នកដឹង!
- ពុធ, 2 មករា 2019 03:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១ សន្លឹកបើកបង្ហាញពីប្រវត្តិសម្ដែងរួមគ្នាដំបូងរបស់ អម្ពរ ទេវី និងទេព រិនដារ៉ូ កម្រមានអ្នកដឹង!
ចន្លោះមិនឃើញ
តារាសម្ដែងជើងចាស់ ទេព រិនដារ៉ូ និងអ្នកនាង អម្ពរ ទេវី ត្រូវបានគេថា ជាកំពូលតារាសម្ដែងសាកសមទាំងទ្វេក្នុងឧស្សាហកម្មភាពយន្តរបស់ខ្មែរ ពិសេសគឺការសម្ដែងជាគូជាមួយគ្នាតែម្ដង។ ប៉ុន្តែប៉ុន្មាននាក់ ដែលដឹងពីការចាប់ផ្ដើមរបស់តារាសម្ដែងជើងចាស់ទាំងពីរ។
លោក ស៊ិន ច័ន្ទសាយ៉ា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអតីតប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នោះ បានបើកកកាយលើកដំបូងបំផុតពីប្រវត្តិសម្ដែងរួមរវាងសិល្បករល្បីឈ្មោះទាំងពីរ។ តាមរយៈរូបភាព មួយសន្លឹកបង្ហាញពីសិល្បកររៀមច្បងទាំងពីរនៅជាយុវវ័យនៅឡើយ លោក សាយ៉ា ប្រាប់ថា នេះគឺជារូបភាពក្នុងការសម្ដែងរួមគ្នាលើកដំបូងបំផុតរបស់លោក ដារ៉ូ និងអម្ពរ ទេវី ក្នុងទសវត្សរ៍ទី ៩០។
នោះគឺជាសម្ដែងរបស់តារាទាំងពីរក្នុងរឿង "អាថ៌កំបាំងកិច្ចសន្យា"។ លោក បង្ហើបដូច្នេះថា៖ "ចងចាំថាជា រូបថតដែលកំលោះ ទេព រិនដារ៉ូ និងកញ្ញា អម្ពរ ទេវី សំដែងជាតួឯករួមគ្នាលើកដំបូងបង្អស់ក្នុងរឿង" អាថ៌កំបាំងនៃកិច្ចសន្យា" នាឆ្នាំ1990"។ រឿងនេះ គឺលោក ស៊ិន ច័ន្ទសាយ៉ា ជាផលិតករប្រតិបត្តិផ្ទាល់តែម្ដង។
បន្ទាប់ពីនោះមក ទេព រិនដារ៉ូ-អម្ពរ ទេវី ក៏បានក្លាយជាដៃគូសាកសម ក្នុងនោះចំណងដៃភាគច្រើននៃផលិតផលភាពយន្តខ្មែរពេញនិយមការសម្ដែងជាគូរបស់អ្នកទាំងពីរ។ រឿងដែល ទេព រិនដារ៉ូ និង អម្ពរ ទេវី សម្ដែងរួមគ្នាកាលពីអតីតកាលនាទសវត្សរ៍ ៨០ និង ៩០ មានដូចជារឿង "សម្ដីចុងក្រោយ" រឿង "សាកមើលសិន" និងរឿង "ឃ្លាំងជីវិត" ជាដើម។
យ៉ាងណា ក្រោយឧស្សាហកម្មភាពយន្តក្នុងស្រុកឆ្លងកាត់ស្ថានភាពដួលហើយងើបក្នុងអំឡុងឆ្នាំ ២០០០ ពិសេសបន្ទាប់ពីអ្នកនាង អម្ពរ ទេវី បានចេញទៅរស់នៅសហរដ្ឋអាមេរិកមក ការសម្ដែងរួមគ្នារបស់ពួកគេទាំងពីរ ក៏ត្រូវអាក់ខាន។
ពួកគេទាំងពីរ ទើបនឹងវិលមកការសម្ដែងរួមគ្នាជាថ្មី កាលពីឆ្នាំ ២០១៧ ក្នុងរឿង "ទឹកចិត្តម្ដាយសម័យថ្មី" របស់អ្នកនិពន្ធ ពាន់ ភួងបុប្ផា។ ក្រោយពីលេចមុខក្នុងរឿងថ្មីជាមួយគ្នានោះមក ពួកគេ ក៏ត្រូវបានទាក់ទងមកសម្ដែងរួមគ្នាជាថ្មីទៀត ក្នុងរឿង "ឆន្ទា" វណ្ណកម្មផលិតកម្ម "Red Picture” ដឹកនាំដោយលោក ឌៀប សុវណ្ណារ៉ា នៅក្នុងឆ្នាំ ២០១៨៕