• 2019-01-02 08:14:52
  • ចម្រៀង

សម្រាប់ឆ្នាំថ្មី ពេជ្រ សោភា និង ក្រុមហ៊ុន OPPO ជូនកាដូវីដេអូថ្មី ឡូយកប់

  • 2019-01-02 08:14:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​​កំពុង​​ទទួល​បាន​ប្រជាប្រិយ​ភាព​ និង​ជា​តារា​តំណាង​ក្រុមហ៊ុន​ OPPO អ្នកនាង​ ពេជ្រ សោភា ធ្វើការ​Live Video​ ថា​​ខ្លួន​នឹង​ចេញ​វីដេអូ​ដ៏​ពិសេស​មួយ​សម្រាប់​ទស្សនិកជន​លើ​ផេក​ផ្លូវការ​របស់​ក្រុមហ៊ុន​ OPPO​ ដែល​ជា​វីដេអូ​ស្នេហា​រវាង​អ្នកនាង​ដែល​ជា​អ្នក​បម្រើ​ការងារ​នៅ​ហាង​កាហ្វេ​មួយ​កន្លែង​ និង​បុរស​សង្ហា​ជា​ភ្ញៀវ​មក​ជា​ប្រចាំ​នោះ​បាន​ចេញ​ជា​ផ្លូវការ​ហើយ​គឺ​នៅ​យប់​ថ្ងៃ​ទី ៣១​ មុន​ពេល​ឆ្លង​ឆ្នាំ។

ពិត​ជា​ភ្ញាក់​ផ្អើល​មែន​ទែន​ពេល​ដែល​បាន​ទស្សនា​វីដេអូ​នោះ​ហើយ​ មាន​ហ្វេន​គាំទ្រ​ជា​ច្រើន​បាន​ចូល​ខមមិន​លើ​វីដេអូ និង​ដូច​ជា​អរគុណ​ដល់​ក្រុមហ៊ុន​ OPPO​ ដែល​ខំ​ធ្វើ​អ្វី​ដែល​ថ្មី​សម្រាប់​អ្នកគាំទ្រ មិន​ថា​ផលិតផល​ទូរសព្ទ​របស់​ខ្លួន​ក៏​ដូចជា​ជួយ​គាំទ្រ​ផ្នែក​សិល្បៈ​ផង​ដែរ។

បើ​យើង​លម្អិត​ពី​សាច់​រឿង​ដែល​មាន​ចំណង​ជើង​ថា “Lock សោរបេះដូង" ដែល ជា វីដេអូ​ថ្មី​នោះ​វិញ​គឺ​បង្ហាញ​អំពី​នារី​ម្នាក់​ដែល​បាន​លួច​ស្រលាញ់​បុរស​ម្នាក់​ តែ​មិន​ហ៊ាន​សារភាព​អ្វី​ទាំង​អស់​ បាន​ត្រឹម​តែ​ចង់​ឃើញ​មុខ​គេ​និង​លួច​ថត​គេ​ប៉ុណ្ណោះ​ អារម្មណ៍​នេះ​វា​ពិត​ជា​ពិបាក​ខ្លាំង​ហើយ​ មាន​តែ​អ្នក​ឆ្លង​កាត់​អារម្មណ៍​នោះ​ទេ​ទើប​យល់។​

ទោះ​ជា​យ៉ាង​ណា​ក្នុង​សាច់​រឿង​នោះ​ក៏​បាន​បង្ហាញ​ថា​បុរស​នោះ​ក៏​មាន​ចិត្ត​លើ​អ្នក​នាង​វិញ​ផង​ដែរ​ និង​បាន​ផ្តល់​ជា​កាដូ​យ៉ាង​ពិសេស​ទៅ​នាង​ទៀត​គឺ​ OPPO F9 Jade Green ដែល​ជា​ពណ៌ថ្មី​មាន​ចំនួនកំណត់​របស់​ក្រុមហ៊ុន​ OPPOដែល​ទើប​មាន​លក់​លើ​ទីផ្សារ​ផង​ដែរ។ បើ​តាម​រយៈ​វីដេអូ​នេះ​ក្រុមហ៊ុន​ OPPOគឺ​បាន​ធ្វើ​វីដេអូ​នេះ​ ដើម្បី​អបអរ​ឆ្នាំ​ថ្មី​ និង​ចង់​បង្ហាញ​អំពី​ពណ៌​ថ្មី​​ F9 Jade Green របស់​ខ្លូន។

គួររម្លឹក​ផង​ដែរ​ ពណ៌​ថ្មី​នៃ​ម៉ូដែល​ថ្មី​របស់​F9 ត្រូវ​បាន​គេ​ចាត់​ទុក​ថា​និមិត្តរូប​នៃ​ភាព​បរិសុទ្ធ​ ភាព​ទន់​ភ្លន់​ និង​មាន​ក្តី​សង្ឃឹម​ ប្រកប​ដោយ​ក្ដី​ស្រឡាញ់​ ថែម​ទាំង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ថ្មការពារ​ដោយសារ​តែ​វា​អាច​ទប់ទល់​នឹង​ថាមពល​អវិជ្ជមាន​ដែល​នៅ​ជុំវិញ​អ្នក​ទៀត​ផង​ ហើយ​វា​ត្រូវ​បាន​រចនា​ស្រោប​ស៊ុម​ពណ៌​មាស​ និង​មាន​ពណ៌​បៃតង​ថ្មី​ ដែល​ពណ៌​នេះ​ប្រៀប​ដូច​ជា​ត្បូង​មរកត​អ៊ីចឹង។ ជា​ពិសេស​ទៅ​ទៀត​ រាល់​ការ​ជាវ​ OPPO F9 គិត​ចាប់​ពី​ថ្ងៃ​ទី​ ២០ ខែធ្នូ ឆ្នាំ ២០១៨​​ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នឹង​ទទួល​បាន​ប័ណ្ណ​ធានា​លើ​អេក្រង់​ដែល​មាន​សុពលភាព​ ៦ ខែ​ គិត​ចាប់​ពី​ថ្ងៃ​ដែល​បាន​ជាវ។

ប្រសិន​បើ​អេក្រង់​មាន​ការ​បែកបាក់​ ឬខូចខាត អតិថិជន​អាច​ប្រើ​ប័ណ្ណ​ធានា​អេក្រង់​នេះ​ ដើម្បី​ផ្លាស់​ប្តូរ​យក​អេក្រង់​ថ្មី​បាន​ចំនួន​មួយ​ដង ដោយ​មិន​គិត​ថ្លៃ​ពី​ OPPO SERVICE CENTER។ ត្រឡប់​មក​វិញ​វីដេអូ​ថ្មី​នេះ​ពិត​ជា​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ និង​មាន​ហ្វេន​សុំអោយ​ចេញ​ភាគ​បន្ត​ ក៏​ដូច​ជា​បទ​ចម្រៀង​ពេញ​ Lock សោរបេះដូងទៀតផង៕ តោះ! ពេលនេះមកតាមដានទស្សនាវីដេអូថ្មីរបស់​ពេជ្រ សោភា ទាំងអស់គ្នាៈ

អត្ថបទ៖ យី សុធារី

មតិយោបល់