- 2019-01-02 09:43:53
- ចម្រៀង
គាំទ្រផង តន្ត្រីករម្នាក់ សាកល្បងនិពន្ធ និងច្រៀងចម្រៀង Original Song ថ្មីដើម្បីសាងស្នាដៃ
- 2019-01-02 09:43:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គាំទ្រផង តន្ត្រីករម្នាក់ សាកល្បងនិពន្ធ និងច្រៀងចម្រៀង Original Song ថ្មីដើម្បីសាងស្នាដៃ
ចន្លោះមិនឃើញ
បទថ្មី «បានទេ?» រៀបរាប់ការដណ្ដឹងសុំស្នេហាលើនារីម្នាក់ក្នុងវ័យសិក្សារ របស់តន្រ្តីករ Peter Luy ដែល លោកក៏ជាអ្នកចម្រៀងម្នាក់ផងដែរ គ្រាន់តែមិនសូវមានការកត់សម្គាល់ច្រើនរហូតតែងនិពន្ធបទ Original Song ថ្មីមួយនេះ។
តាមរយៈការរៀបរាប់ខាងក្រោម ចំណងជើងបទចម្រៀង «បានទេ?» លើ Channel Youtube បង្កើតថ្មី របស់តារាចម្រៀងរូបនេះ បញ្ជាក់ថាលោកជា អ្នកនិពន្ធនិងបកស្រាយផ្ទាល់ ដោយអ្នកស្គាល់លោក Peter Luy បានសរសេររៀបរាប់បន្ថែមថា លោកជាតន្ត្រីករផងនិងជាអ្នកចម្រៀងផង។
មិនតែប៉ុណ្ណោះលោក Peter Luy ថែមទាំងមានទេពកោសលខាងផ្នែកនិពន្ធបទភ្លេង (Melody) និង ទំនុកច្រៀងថ្មី ថែមទៀតផង ហើយបទនេះផងដែរក៏ជាស្នាដៃមួយរបស់លោកដែលបានសរសេរឡើងអស់ពេលយូរមកហើយ ជាមួយការរៀបចំសាច់ភ្លេងបានយ៉ាងល្អ ដើម្បីចូលរួមក្នុងផលិតបទចម្រៀងថ្មីរស់ជាតិខ្មែរ និងជម្រុញការផលិតបទ Original Song ឱ្យកាន់តែច្រើនថែមទៀត។
យ៉ាងណាមិញ បើចង់ដឹងច្បាស់ថាបទនេះពិរោះ ឬមិនពិរោះ ទាល់តែប្រិយមិត្តសាកល្បងទស្សនាតាមរយៈវីដេអូខាងក្រោម៖