• 2019-01-11 02:34:16
  • ចម្រៀង

មនុស្ស​កំពុង​ជ្រួល​រឿង "Depression" ក្មេង​ខ្មែរ​ ចេញ​បទ​ "មិនដួល" អត្ថន័យពេញដោយការលើកទឹកចិត្ត

  • 2019-01-11 02:34:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្រៀងថតថ្មី ផ្សាយភ្លាមពី ក្មេងខ្មែរ KhmengkhmerVEVO Youtube Channel ចំណងជើងថា «មិនដួល» ជាបទថ្មីមួយទៀតដែល ពន្លឺ និង ដៃគូ សុជាតិ ដឹកនាំផលិត ជាមួយក្រុមរាំ D-Man ពិសេសសម្រាប់អ្នកបាក់ទឹកចិត្ត។

រូបភាពពីបទ «មិនដួល»

ពិតណាស់ការបាក់ទឹកចិត្ត កំពុងជាប្រធានបទពិភាក្សាលើបណ្តាញសង្គម តែខុសពីការស្វែងរកកំហុស ឬចោទប្រកាន់​អ្នកមាន ឬគ្មានជំងឺបាក់ទឹកចិត្ត ក្រុមក្មេងខ្មែរ ប្រែស្ថានការណ៍ផលិតបទចម្រៀងលើកទឹកចិត្តសម្រាប់ប្រិយមិត្តគ្រប់គ្នា មិនថាអ្នកកំពុងបាក់ទឹកចិត្ត ឬ មានកង្វល់សោកសៅ អាចស្តាប់កម្សាន្តរីករាយ ហើយប្រមូលយកកម្លាំងចិត្ត តស៊ូជំនះរាល់បញ្ហា និងមិនត្រូវចុះចាញ់ឡើយ។

រូបភាពពីបទ «មិនដួល»
រូបភាពពីបទ «មិនដួល»
រូបភាពពីបទ «មិនដួល»

ដើម្បីទទួលអារម្មណ៍កម្សាន្តរីករាយ និងភ្លាតផុតពីកង្វល់ទាំងឡាយ មកសាកល្បងទស្សនាវីដេអូផលិតដោយក្មេងខ្មែរ ខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទ៖ Sunny

មតិយោបល់