• 2019-01-13 02:55:00
  • ស្ទីលតារា

​អ៊ឹង និមល​ ប្រាប់​គន្លឹះ​ងាយ​ៗ​ថែ​រាង​ស្អាត ឲ្យ​​មើល​ទៅ​ Slim

  • 2019-01-13 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​បង្ហាញ​ម៉ូដ ​អ៊ឹង និមល បាន​ប្រាប់​ពី​គន្លឹះ​ថែរក្សា​រាង​ឲ្យ​ស្រស់​ស្អាត ​មើល​ទៅ​កាន់​តែ​ស្រឡូន ​ដោយ​ប្រើ​វិធី​សាស្ត្រ​ងាយ​ៗ។

​ជាក់​ស្ដែង ​តារា​មាន​ទម្ងន់​ត្រឹម​៤៩​គី​ឡូ​ក្រាម ​និង កម្ពស់ ​១៦៧​សង់​ទី​ម៉ែត្រ​ រូប​នេះ តឹង​រឹង​លើ​របប​អាហារ ​ដោយ​មិន​ទទួល​ទាន​ច្រើន​ពេល​ល្ងាច​ឡើយ។ ​ម្យ៉ាង​ទៀត ​ចំពោះ​អាហារ​មាន​ជាតិ​ខ្លាញ់ ឬ ឆា ​ចៀន​ ជា​ដើម ​និមល​ច្រើន​តែ​ហូប​តែ​ពេល​ថ្ងៃ​ប៉ុណ្ណោះ ​ព្រោះ​អាហារ​ទាំង​នេះ ​បើ​ទទួល​ទាន​ពេល​ល្ងាច ​ច្បាស់​ជា​ឆាប់​ឡើង​គី​ឡូ។

​លើស​ពី​នេះ ​ស្រី​ស្អាត​មាន​ស្រុក​កំណើត​​នៅ​រាជ​ធានី​ភ្នំពេញ ​បរិភោគ​បន្លែ ​ផ្លែឈើ​ និង​មាន​ទម្លាប់​ផឹក​ទឹក​ឲ្យ​បាន​ច្រើន។ ប្អូន​ស្រី ​លោក ​ទុយ ​និយាយ​ថា ​ក្រៅ​ពី​ម៉ត់​ចត់​លើ​របប​អាហារ​ហើយ ​ការហាត់​ប្រាណ​ក៏​សំ​ខាន់​ផង​ដែរ ​ព្រោះ​ធ្វើ​ឲ្យ​រាង​កាន់​តែ​ស្អាត។ ​ជា​ទូទៅ ​តារា​បង្ហាញ​ម៉ូដ​វិវត្តន៍​ជា​តារា​សម្ដែង​រូប​នេះ ជ្រើស​យក​ពេល​ល្ងាច​សម្រាប់​ការ​ហាត់​ប្រាណ បញ្ចេញ​ញើស។

​វិធី​សាស្ត្រ​ងាយ​ៗ​នេះ ​កញ្ញា និមល ​តែង​អនុវត្ត​ជា​ប្រចាំ​ដើម្បី​ធ្វើ​ឲ្យ​រាង​កាយ​ស្អាត ​និង​មាំ​មួន។ ​មិន​ត្រឹម​បាន​រាង​ស្អាត គួរ​ជា​ទី​គយ​គន់​នោះ​ទេ ថែម​ទាំង​មាន​សុខភាព​ល្អ មិន​ងាយ​ឈឺ​ទៀត​ផង៕​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម