• 2019-01-22 02:45:00
  • ស្ទីលតារា

ទូច ស្រីល័ក្ខ រកឃើញគំនិតច្នៃថ្មីប្លែក បន្ថែមលើសារុងចេញជាម៉ូដសម្លៀកបំពាក់ ​

  • 2019-01-22 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រើ​គំនិត​យក​​សារុង​ច្នៃ​ចេញ​ជា​សម្លៀក​បំពាក់ ជា​ទេព​កោសល្យ​ថ្មី​មួយ​របស់​អ្នក​នាង ​ទូច ស្រី​ល័ក្ខ ​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន ​កោត​សរសើរ​យ៉ាង​ខ្លាំង។ លើស​ពី​នេះ តារា​សម្ដែង​ និង​ចម្រៀង​រូប​នេះ ​បាន​​បន្ថែម​ការ​ច្នៃ​ប្រឌិត ដោយ​យក​សារុង​មក​កាត់​ជាមួយ​សូត្រ​ខ្មែរ មើល​ទៅ​ពិត​ជា​ប្លែក កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍។

​អ្នក​ម្ដាយ​កូន​មួយ​ ប្រាប់​ថា ​តាម​ពិត​ការ​យក​សារុង​មក​លាយ​ជាមួយ​សូត្រ​ ជា​អ្វី​ដែល​អ្នក​នាង​ចង់​ធ្វើ​យូរ​ណាស់​មក​ហើយ ព្រោះ​អ្នក​នាង ​ចង់​លើក​តម្កើង​អ្វី​ដែល​ទាក់​ទង​នឹង​វប្បធម៌​ សិល្បៈ​ខ្មែរ។ កាល​ពី​មុន អ្នក​នាង គ្រាន់​តែ​យក​សារុង​មក​ច្នៃ​ជា​ម៉ូដ​ខោ​អាវ​ធម្មតា​ៗ​ជាមួយ​សាច់​ក្រណាត់​ប៉ុណ្ណោះ។ ​តែ​ពេល​នេះ ​ម្ចាស់​បទ "បើ​អាច​" ចង់​រក​អ្វី​មួយ​ប្លែក និង​បង្កប់​ការ​លើក​តម្កើង​សិល្បៈ​វប្បធម៌​ខ្មែរ​ថែម​ទៀត។

ម៉ូដសារុង ដែលទូច ស្រីល័ក្ខ ច្នៃកន្លងមក

បើ​និយាយ​ការ​ចំណាយ​វិញ ​តារា​ចម្រៀង​ពូ​កែ​លេង​សើច​រូប​នេះ ​ប្រាប់​ថា ​មិន​សូវ​អស់​ច្រើន​ប៉ុន្មាន​ទេ ​ដោយ​មួយ​ឈុត​ជួន​កាល តិច​ជាង​១០០​ដុល្លារ។ សម្រាប់​រយៈ ពេល​កាត់ អាច​ចន្លោះ​ពី​២ -៣ ​ថ្ងៃ ដោយ​ម៉ូដ​យក​សារុង​ច្នៃ​ជាមួយ​សូត្រ​ខ្មែរ ​ជា​គំនិត​ច្នៃ​ម៉ូដ​ផ្ទាល់​របស់​​អ្នក​នាង។

ជាក់​ស្តែង ​ម៉ូដ​​បែប​នេះ ​តារា​មាន​ស្វាមី​ជា​ជន​ជាតិ​ន័រវែស ​បាន​យក​មក​ស្លៀក​​សម្រាប់​ចូលរួម​មង្គលការ​លោក នី រតនា រួច​មក​ហើយ ​ដោយ​អ្នក​នាង ​បាន​សរសេរ​ថា ៖ "​នេះ​គឺ​ជា​​ការ​ច្នៃ​ប្រឌិត​របស់​ខ្ញុំ យក​សារុង​មក​កាត់​ជាមួយ​សូត្រ​ខ្មែរ​ ពិត​ជា​ប្លែក​"៕​ ​​

ម៉ូដថ្មី របស់ ទូច ស្រីល័ក្ខ

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម