• 2019-03-13 09:12:11
  • ចម្រៀង

ក្រោយឲ្យអ្នកគាំទ្ររង់ចាំជាយូរ ពេលនេះ MV ថ្មីរបស់ Bom និង​ Dara ចេញជាផ្លូវការហើយ

  • 2019-03-13 09:12:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាត់​មុខ​ពី​វិថី​សិល្បៈ​រយៈ​ពេល​ជាយូរ​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទន្ទឹង​រង់​ចាំ​ឥតល្ហែ​ ពេល​នេះ​ Park Bom អតីត​តារា​ចម្រៀង​ផលិតកម្ម​ YG បាន​វិល​មក​ហើយ​ជាមួយ​នឹង​បទ​ថ្មី​សន្លាង​ក្រោម​ផលិតកម្ម​ថ្មី​មួយ​ទៀត។

ការ​វិល​មក​វិញ​លើក​នេះ​ គឺ​ជា​លើក​ទីដំបូង​ហើយ​ក្នុង​រយៈ​ពេល​ ៨​ឆ្នាំ សម្រាប់​ស្នាដៃ​ទោល​របស់​ Park Bom។ ជាក់ស្ដែង​ស្នាដៃ​ក្នុង​អាល់ប៊ុម​ "Spring” មាន​បទ​ចម្រៀង​ចំនួន​ ៣​បទ ដែល​សុទ្ធ​សឹង​ជា​ការ​តែង​និពន្ធ​របស់​អ្នក​និពន្ធ​ដ៏​ល្បី​ Brave Brothers, Chakun និង​ Red Cookie។ បទ​ចម្រៀង​ទី​ ១ក្នុង​អាល់ប៊ុម​ និង​ដែល​បាន​ចេញ​វីដេអូ​បទ​ចម្រៀង​នៅ​ពេល​នេះ​ ជា​សំនៀង​របស់​ Park Bom ជាមួយ​នឹងមិត្ត​រួម​ក្រុម​ Dara។ បទ​ទី​ ២មាន​ចំណងជើង​ថា​ "My Lover” និង​ទី៣ "Embarrased”។

តើ​វីដេអូ​បទ​ចម្រៀង​ "Spring"​ ដែល​ចេញ​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៩ នេះ Park Bom និង​ Dara បញ្ចេញ​ភាព​ទាក់ទាញ​យ៉ាងណា​ ស្របពេល​ជា​ស្នាដៃ​ស្វាគមន៍​អ្នក​គាំទ្រ​របស់​ខ្លួន​ម្ដងទៀត? ទស្សនា​ដូចតទៅ៖

អត្ថបទ៖ យី សុធារី

មតិយោបល់