• 2019-03-15 10:32:55
  • ស្ទីលតារា

លង់ហើយ ស្ទីលមួយណាក៏ស្អាតពី រ៉េត ស៊ូហ្សាណា ទាក់ចិត្តយុវវ័យបំផុត

  • 2019-03-15 10:32:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រីរូបស្រស់ រ៉េត សូហ្សាណា កំពុងតែទទួលបាន ការចាប់អារម្មណ៍ខ្លាំង ក្នុងវិស័យសិល្បៈ ទាំងការសម្តែង ការ​ថត​ស្ប៉តពាណិជ្ជកម្ម និងបញ្ចេញ​ស្នាដៃច្រៀងបទចម្រៀងមនោសញ្ចេតនា ក៏ដូចជាស្ទីលតុបតែងខ្លួន ជាមួយសម្លៀកបំពាក់បែបយុវវ័យ ទាក់ចិត្តហ្វេនៗចង់លេងស្ទីលតាម ព្រោះម៉ូតនីមួយៗ ក៏គួរឲ្យស្រលាញ់ដូច តារាកូរ៉េផងដែរ។

បើបកក្រោយបន្តិច គឺតារាចម្រៀងស្រី មិនបានជាប់ក្នុងជយលាភី The Voice Cambodia នោះទេ តែនាងអាចទទួលបានភាពល្បីល្បាញខ្លាំងបំផុត ស្ទើរតែមិនគួរឲ្យជឿ ក្នុងពេលមួយពព្រិចភ្នែកនៅក្នុងផលិតកម្មហង្សមាសស្ទើរតែគ្មានពេលសម្រាកទៅហើយមិនចាញ់តារារៀមច្បងនោះទេ។

ជាពិសេស នាពេលបច្ចុប្បន្ន រ៉េត សូហ្សាណា ក្តោបបាន ឱកាសការងារធំៗជាច្រើន ហើយឮពេលនេះ នាងបានក្លាយជាឯកអគ្គរាជទូតសុច្ឆន្ទៈ ម៉ាកទូរស័ព្ទដ៏ល្បី ម៉ូតូ និងប្រ៊េនៗធំ ជាច្រើនទៀត។ មិនតែប៉ុណ្ណោះ នាងក៏ទទួលឱកាស បានសម្តែងជាតួឯក ក្នុងរឿងភាគខ្មែរ ដែលទើបតែបញ្ចាំងចប់ លើទូរទស្សន៍ហង្សមាស កន្លងមក៕​

ពេញចិត្តស្ទីលសម្លៀកបំពាក់មួយណាមើលរូបភាពខាងក្រោម៖

រូបភាពយកពី FB​Page៖ កញ្ញា រ៉េត សូហ្សាណា

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់
អត្ថបទពេញនិយម