• 2019-03-21 09:04:35
  • ចម្រៀង

មកស្តាប់បទ «ចម្ប៉ាបាត់ដំបង» ច្រៀងឡើងវិញដោយចៅស្រី លោក ស៊ីន ស៊ីសាមុត

  • 2019-03-21 09:04:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្រៀង «ចម្ប៉ាបាត់ដំបង» របស់លោកស៊ីន ស៊ីសាមុត ជាចម្រៀងដែលមានការទទួលស្គាល់ និងដក់ជាប់​ក្នុងចិត្តរបស់ប្រជាជនខ្មែរទូទៅ ហើយចម្រៀងនេះជានិម្មិតរូបយ៉ាងសំខាន់​ក្នុងខ្សែភាពយន្តខ្មែរមួយ​ដែលទើបទទួលបានពានរង្វាន់អន្តរជាតិជាច្រើន។

រូបភាពរឿង «តន្រ្តីជីវិត»

មិនតែប៉ុណ្ណោះបទចម្រៀងមួយបទនេះ ត្រូវបានច្រៀងឡើងវិញជារឿយៗ ដោយប្រជាជនខ្មែរ និងបរទេសជាច្រើនរូប ព្រោះតែស្រលាញ់សាច់ភ្លេង និងអត្ថន័យចម្រៀងមួយបទនេះ។ ថ្មីៗនេះផងដែរ បទចម្រៀង «ចម្ប៉ាបាត់ដំបង» ក៏ច្រៀងឡើងវិញដោយចៅស្រី លោក ស៊ីន ស៊ីសាមុត កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ផ្ទាល់តែម្តង​ ដើម្បីចូលរួមអបអរការបញ្ចាំងភាពយន្តរឿង «តន្រ្តីជីវិត»។

កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា

រឿង «តន្រ្តីជីវិត» នេះហើយដែលជាការតែងនិពន្ធ ដឹកនាំសម្តែងដោយខ្មែរអនិកជន អ្នកស្រី Caylee So និងលោក សុខ វិសាល ដោយរឿងនេះមានជាប់ទាក់ទងគ្នាយ៉ាងខ្លាំងជាមួយបទចម្រៀង «ចម្ប៉ាបាត់ដំបង»។ ក្រៅពីនេះទៀត រឿង «តន្រ្តីជីវិត» ក៏មានបញ្ចាំងក្នុងរោងភាពយន្តខ្មែរហើយចាប់ពីថ្ងៃនេះតទៅ៕

សូមទស្សនាវីដេអូចម្រៀង «ចម្ប៉ាបាត់ដំបង» ដោយកញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ខាងក្រោម៖

អត្ថបទ៖ Sunny

មតិយោបល់