
- 2019-03-25 08:03:18
- ចម្រៀង
នេះជាមូលហេតុដែល ៨ ក្រុមរបស់ Battle Band មិនបានឡើងទៅវគ្គបន្ត
- 2019-03-25 08:03:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជាមូលហេតុដែល ៨ ក្រុមរបស់ Battle Band មិនបានឡើងទៅវគ្គបន្ត
ចន្លោះមិនឃើញ
បន្ទាប់ពីការប្រកួតគ្នាយ៉ាងពេញទីរវាងក្រុមទាំង ១៦ របស់ The Battle Band of Cambodia យើងក៏បានរកឃើញ ៨ ក្រុមដែលបានជាប់ទៅប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ុន្តែពិតជាមានការសោកស្ដាយចំពោះ ៨ ក្រុមទៀតដែលមិនបានជាប់ទៅការប្រកួតនៅវគ្គបន្តទៀត។ ទាំង ១៦ ក្រុមសុទ្ធសឹងតែមានសមត្ថភាពប្រហាក់ប្រហែលគ្នា។ ក្រុមខ្លះបានជ្រើសយកចម្រៀង Original Song ដែលនិពន្ធដោយខ្លួនឯង ខ្លះទៀតជ្រើសយកចម្រៀង Cover ជាភាសាខ្មែរ ហើយក្រុមខ្លះទៀតក៏ច្រៀងចម្រៀងជាភាសាបរទេស ប៉ុន្តែដោយសារតែមានកំហុស និងការខ្វះខាតបន្តិចបន្តួចទើបត្រូវមានក្រុមទាំង ៨ បាត់បង់ឱកាសយ៉ាងដូច្នេះ។ ឥឡូវមកដឹងពីការឲ្យយោបល់របស់គណៈកម្មាធិការទាំងបីចំពោះក្រុមទាំង ៨ ដែលមិនបានឡើងទៅវគ្គបន្ត
១. Art of noise ចំណុចខ្វះខាតរបស់ក្រុម Art of noise ចំពោះគណៈកម្មាធិការទាំងបីគឺ «ពួកគាត់ទាំងបីគ្រាន់តែចង់ឲ្យការច្រៀងគួរតែបន្ថែមដង្ហើម និងគ្រប់គ្រងសំឡេងឲ្យបានល្អជាងនេះបន្តិចតែប៉ុណ្ណោះ»។
២. Doch chkea
ចំពោះការឲ្យយោបល់របស់គណៈកម្មាធិការទាំងបីសម្រាប់ក្រុមនេះគឺ «អ្នកច្រៀងមានការសម្ដែងល្អហើយ ប៉ុន្តែសមាជិកក្រុមដ៏ទៃហាក់ដូចជាខ្សត់កាយវិការបន្តិច ធ្វើឲ្យមើលទៅមិនសូវស៊ីគ្នា ចំពោះប៉ារ៉ូចម្រៀងនិងចង្វាក់សុំឲ្យច្បាស់ជាងហ្នឹងបន្តិចទៀតគឺល្អហើយ»
៣. Emoji
ការឲ្យយោបល់របស់គណៈកម្មាធិការទាំងបីគឺ «ដោយសារពួកគាត់មានពេលហាត់ជាមួយគ្នាបានតែ១ដងប៉ុណ្ណោះ អ៊ីចឹងហើយទើបធ្វើឲ្យការច្រៀង និងការលេងភ្លេងមិនសូវស៊ីចង្វាក់គ្នា»
៤. Memo
ចំពោះការឲ្យយោបល់របស់គណៈកម្មាធិការទាំងបីគឺ «ការសម្ដែងចង់ឲ្យរស់រវើកជាងហ្នឹងបន្តិចទៀត ជាពិសេសអ្នកកាន់ដៃហ្គីតាត្រូវឲ្យច្បាស់ជាងហ្នឹងទៀត»។
៥. MR5 Acoustic
ភាពខ្វះខាតរបស់ក្រុម MR5 Acoustic ចំពោះគណៈកម្មាធិការទាំងបីគឺ «ខ្វះខាតភាពច្បាស់ក្នុងប៉ារ៉ូចម្រៀង និងត្រូវការកំលាំងបន្ថែមក្នុងការច្រៀង ហើយគួរដាក់អារម្មណ៍ក្នុងបទចម្រៀងឲ្យខ្លាំងជាងនេះបន្ថែមទៀត»
៦. The Smile
ចំពោះក្រុមមួយនេះវិញគណៈកម្មាធិការទាំងបីបានបញ្ចេញជាយោបល់ថា «ទី១ ណោតច្រៀងនៅស្ទើរបន្តិច ទី២ ដៃហ្គីតា និងដៃ keyboard ត្រូវឲ្យច្បាស់ជាហ្នឹងបន្តិចទៀត »
៧. Shadow
ចំណែកក្រុមនេះវិញគណៈកម្មាធិការទាំងបីបានបញ្ចេញជាយោបល់ថា «បើអ្នកច្រៀងផ្ដោតតែលើការច្រៀងហើយមិនលេងហ្គីតារឹតតែល្អ ចំពោះដៃហ្គីតាដូចជាមានបញ្ហាបន្តិច»
៨. So
ចំពោះក្រុម So នេះវិញគណៈកម្មាធិការទាំងបីបានបញ្ចេញជាយោបល់ថា «រាងភ័យបន្តិច និងមានបញ្ហាបច្ចេកទេសបន្តិចបន្តួចតែនេះមិនមែនជាបញ្ហាធំទេ»
ទោះជាយ៉ាងណាក៏ដោយទាំងនេះគ្រាន់តែជាបញ្ហាបន្តិចបន្តួចតែប៉ុណ្ណោះ ពួកគាត់សុទ្ធសឹងតែមានសមត្ថភាពមិនចាញ់ក្រុមដែលបានជាប់ឡើយ។ អ៊ីចឹងបើចង់ថាក្រុមណាទៀតដែលមានសំណាងបានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ កុំភ្លេចចាំតាមដានទាំងអស់គ្នាណា៕
ចុចអាន៖ រកឃើញ៨ក្រុមសុទ្ធតែជើងខ្លាំង ពី Battle Band ដំបូងនៅកម្ពុជា