
- អង្គារ, 26 មីនា 2019 04:30
- ជីវិតតារា
នាង ប្រាក់សុគន្ធ មិនខ្លាច អ៊ីណូ អន់ចិត្ត រឿងច្រៀងខុសផលិតកម្មពីប្អូនស្រី
- អង្គារ, 26 មីនា 2019 04:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាង ប្រាក់សុគន្ធ មិនខ្លាច អ៊ីណូ អន់ចិត្ត រឿងច្រៀងខុសផលិតកម្មពីប្អូនស្រី
ចន្លោះមិនឃើញ
អ្នកនៅក្នុងចង្កោមសិល្បៈជាច្រើន សុទ្ធតែដឹងថា លោក អ៊ី ណូ បានជួយជ្រោមជ្រែងច្រើនណាស់លើតារាចម្រៀង នាង ប្រាក់សុគន្ធ និង នាង គន្ធា ។ សូម្បីតែចូលច្រៀងនៅផលិតកម្មសាន់ដេ លោក អ៊ីណូ ជាអ្នកនៅពីក្រោយជួយ នាង គន្ធា ផងដែរ។ លើសពីនេះ បទចម្រៀង Original Song "បេះដូងចេះស្រវឹង" ច្រៀងដោយតារាចម្រៀងបងប្អូនទាំងពីរ ត្រូវបានគេទម្លាយថា លោក អ៊ីណូ បានជួយខ្នះខ្នែងខ្លាំងណាស់។
ប៉ុន្តែ គេបែរជាឃើញលោក នាង ប្រាក់សុគន្ធ មកច្រៀងនៅផលិតកម្ម "មរតកមេឌៀ" ឆ្ងាយពីប្អូនស្រី និងលោក អ៊ី ណូ ទៅវិញ ធ្វើឲ្យមតិជាច្រើនគិតថា តើលោក មិនខ្លាច អ៊ីណូ អាក់អន់ចិត្ត ឬ យ៉ាងណា។
ឆ្លើយតបនឹងបញ្ហានេះ លោក នាង ប្រាក់សុគន្ធ ប្រាប់ថា លោក អ៊ីណូ មិនមានការខឹងអ្វីនោះទេ ហើយចំពោះរឿងច្រៀងខុសផលិតកម្មគ្នា ក៏មិនដែលមានប្រតិកម្មអ្វីពីលោក អ៊ីណូ ដែរ។ ផ្ទុយទៅវិញ តារាចម្រៀងរៀមច្បងរូបនេះ ក៏សប្បាយចិត្តដែរ ពេលបានឃើញលោកមានផលិតកម្មជ្រកកោន ព្រោះប្អូនលោក បានច្រៀងនៅផលិតកម្មសាន់ដេហើយ។
តារាមកពីខេត្តបាត់ដំបង បន្តថា លោកចាត់ទុក លោក អ៊ីណូ ប្រៀបដូចជាអ្នកមានគុណម្នាក់ ព្រោះកន្លងមកអ្វីដែលតារារូបនេះបានជួយកន្លងមក គឺចេញពីចិត្ត មិនមែនដើម្បីសម្លឹងឃើញប្រយោជន៍ ឬចង់បានសំណងអ្វីឡើយ។ លើសពីនេះ លោក អ៊ីណូ បានជួយឲ្យខ្លួនល្បីដោយសារបទ "បេះដូងចេះស្រវឹង" ដែលមួយបទនេះ មានពុកម៉ែបងប្អូនកាំទ្រច្រើនណាស់។
សូម្បីតែកញ្ញា នាង គន្ធា ក៏ធ្លាប់បញ្ជាក់ផងដែរថា លោក អ៊ីណូ ប្រៀបដូចជាឪពុកម្នាក់សម្រាប់នាងអ៊ីចឹង ព្រោះតារារូបនេះ តែងមើលការខុសត្រូវ និងជួយឲ្យគំនិតយោបល់ល្អៗ សម្រាប់បងប្អូនអ្នកទាំងពីរ យ៉ាងស្មោះអស់ពីចិត្ត ទោះលោក អ៊ីណូ មិនជាប់សាច់ឈាមនឹងពួកគេក៏ដោយ៕