
- 2019-03-27 04:21:25
- ស្ទីលតារា
idol ធ្វើអីចឹងបានទៀត៖ សូលីកា ស្រឡាំងកាំង ពេល នីកូ លេងធ្វើស៊ីស្រស់ៗចឹង
- 2019-03-27 04:21:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
idol ធ្វើអីចឹងបានទៀត៖ សូលីកា ស្រឡាំងកាំង ពេល នីកូ លេងធ្វើស៊ីស្រស់ៗចឹង
ចន្លោះមិនឃើញ
អ្នកណាមិនដឹង តារាចម្រៀង នីកូ និង សូលីកា ស្និទ្ធស្នាលគ្នាខ្លាំង តាំងពីនៅក្នុងផលិតកម្ម M ជាមួយមកម្ល៉េះ។ ភាពជិតស្និទ្ធនោះ រហូតដល់មានព័ត៌មានផ្គូផ្គងអ្នកទាំងពីរថែមទៀត ដោយសារតែគេមើលឃើញថា អ្នកទាំងពីរមានភាពស័ក្ដិសមគ្នាច្រើនទាំង វ័យក្មេង ស្អាត សង្ហា និងកេរ្តិ៍ឈ្មោះល្បីដូចគ្នាទៀត។
យ៉ាងណាក៏ដោយ អ្វីៗនៅត្រឹមជាការផ្គូផ្គង ត្បិតអ្នកទាំងពីរមិនដែលបញ្ចេញឲ្យដឹងផ្ទាល់មាត់ថា ពួកគេ ស្រឡាញ់គ្នាក្នុងន័យស្នេហា ឬក៏អត់នោះទេ។ ប៉ុន្តែជារឿយៗ គេឃើញពួកគេស្និទ្ធគ្នាខ្លាំង និងហ៊ានលេងប្លែកៗដាក់គ្នាទៀតផង។ ជាក់ស្ដែង វីដេអូខ្លី ដែលបង្ហោះលើ IG របស់ នីកូ បានបង្ហាញឲ្យឃើញថា ខាងប្រុស បានចូលមកធ្វើស៊ីខាងស្រីតែម្ដង។
វីដេអូនោះ សូលីកា អង្គុយបែរខ្នង និងបានដាក់កាមេរ៉ាទូរសព្ទថតនាង ប៉ុន្តែនាង រវល់ជាមួយសកម្មភាពលើទូរសព្ទមួយផ្សេងទៀត។ រំពេចនោះ នីកូ ស្រាប់តែចូលមកពីក្រោយ ចាប់ផ្ដើមសកម្មភាពរាំបែបស្លុយ ក្នុងពេលខាងស្រី មិនដឹងថា មានអ្វីកំពុងកើតនៅពីក្រោយខ្នងខ្លួនសោះ។
តោះ...ទស្សនាទាំងអស់គ្នា!!!