• 2019-03-30 00:11:00
  • ស្ទីលតារា

ទប់​ចិត្ត​លែង​បាន អ្នក​គាំទ្រ​ដល់​ថ្នាក់ ស្នើ​សុំ​ ចាន់ គង់​ការ ត្រង់​ៗ​តែ​ម្ដង​យក​ទៅ​ផ្ដិត​ឲ្យ​ធំ​ទុក​បិត​នៅ​ផ្ទះ

  • 2019-03-30 00:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល ចាន់ គង់ការ ដែល​រយៈ​កាល​កន្លង​មក ហាក់​មិន​សូវ​អើពើ​នឹង​រឿង​សិចស៊ី​នោះ នៅ​ថ្មី​ៗ​នេះ បាន​បង្ហាញ​អ្នក​គាំទ្រ​ឃើញ​ពី​ភាព​ខុស​ប្លែក ក្រោយ​លេច​ចេញ​ឈុត​ប៊ីគីនី​ប៉ុន្មាន​ឈុត​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្រឡាំងកាំង និង​ធ្លោយ​មាត់​សុំ​រូប​នាង​ត្រង់​ៗ​តែ​ម្ដង យក​ទៅ​ផ្ដិត​ឲ្យ​ធំ​ទុក​មើល​ម្នាក់​ឯង​នៅ​ផ្ទះ។

ចាន់ គង់​ការ បាន​បញ្ចេញ​រូបភាព​ប៉ុន្មាន​សន្លឹក សុទ្ធ​ជា​ឈុត​ប៊ីគីនី ថ្មី​ៗ​នៅ​លើ​បណ្ដាញ​សង្គម។ ជាមួយ​រូប​រាង​ដ៏​ខ្ពស់​ស្រឡូន កម្ពស់ ១.៧២ ម៉ែត្រ រូប​ភាព​នោះ បាន​រំលេច​ឲ្យ​ឃើញ​នូវ​ភាព​លេច​ធ្លោ​នៃ​រូបរាង​ដ៏​សិចស៊ី ដែល​កម្រ​នឹង​ឃើញ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​នាង​ទប់​មិន​សរសើរ​មិន​បាន ក្នុង​នោះ​បាន​សរសើរ​ចំ​ៗ​ថា រាង​កាយ​នាង​ស្អាត​ខ្លាំង។ ឯ​អ្នក​ខ្លះ​ទៀត ចោទ​ជា​សំណួរ​ថា "តើ​ធ្វើ​យ៉ាង​ណា ទើប​បាន​រាង​ស្អាត​បែប​នេះ?" ជា​ដើម។

ចំណុច​គួរ​ចាប់​អារម្មណ៍ មាន​អ្នក​គាំទ្រ​ខ្លះ​ទៀត ថែម​ទាំង​ឈាន​ទៅ​ដល់​ហ៊ាន​សុំ​សិទ្ធិ​យក​រូប​ភាព​មួយ​សន្លឹក​ខាង​លើ​យក​ទៅ​ផ្ដិត​ទុក​មើល​នៅ​ផ្ទះ​ថែម​ទៀត។ "Wow អ្នក​បន្ទាយ​មានជ័យ ស្អាត​ម្ល៉េះ...សុំ​ការ​អនុញ្ញាត​យក​រូប និង​ទៅ​ផ្តិត​ឲ្យ​ធំ​ហើយ​យក​បិត​ក្នុង​បន្ទប់​ទុក​មើល​ហើយ!”។ អ្នក​គាំទ្រ​ម្នាក់ ថ្លែង​ទៅ​តារា​ម៉ូដែល ចាន់ គង់​ការ។

យ៉ាង​នេះ​ក្ដី ប្រទះ​នឹង​សំណួរ​នេះ ម្ចាស់​ជយលាភី Cambodia Next Top Model ដែល​ដំបូង​ឡើយ​បាន​សរសេរ​សារ​ឆ្លើយ​ឆ្លង​គ្នា​នោះ ស្រាប់​តែ​គាំង ដោយ​មិន​បាន​ឆ្លើយ​តប​អ្វី​នោះ​ឡើយ។

តោះ...ឥឡូវ​មក​មើល​រូបរាង​ដ៏​សិចស៊ី​របស់ ចាន់ គង់​ការ ទាំង​អស់​គ្នា!

រូបភាព៖ បណ្ដាញ​សង្គម ចាន់ គង់ការ

អត្ថបទ៖ ទារិកា

មតិយោបល់