• 2019-04-05 09:32:46
  • ស្ទីលតារា

ស្រលាញ់ណាស់​ ស្អាតៗគ្រប់ម៉ូតសម្លៀកបំពាក់បែបប្រពៃណីខ្មែរពីតារាល្បីៗច្រើនម៉ូដ កៀកថ្ងៃចូលឆ្នាំប្រពៃណីខ្មែរល្មម

  • 2019-04-05 09:32:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្តៗ​នារី​ប្រាកដ​ជា​កំពុង​ស្វែង​រក​សម្លៀកបំពាក់​​ឲ្យ​សក្ដិសម​សម្រាប់ទៅ​វត្ត​ ជា​ពិសេស​អាវ​ប៉ាក់​ពណ៌​ស និង​សំពត់​បត់​ហូល ឬ​ក៏​ផាមួង​ឬបែបជាឈុតដែល​ជា​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​យើង​ជា​ដើម។ យ៉ាងណាមិញម៉ូដដែលតារាស្រីល្បី មិន​ត្រឹម​តែ​ស្លៀក​ពាក់​លើ​ដង​ខ្លួន​ឃើញ​ស្រស់​ស្អាត​ប៉ុណ្ណោះទេ​ ថែមទាំង​ជួយលើក​កិត្តិយស​ជា​នារី​ខ្មែរ​ទៀត​ផង​ ថ្លៃថ្នូរនិងមើលទៅសុភាពរាបសា។

ខាង​ក្រោម​នេះជា​​ម៉ូដ​អាវប៉ាក់ សំពត់​បត់​ជា​ច្រើន​ម៉ូដ​ដែល​បង្ហាញ​ដោយ​តារា​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា។ ​មិន​ត្រឹម​តែ​ជា​ម៉ូដ​​ថ្មី​ទេ សាច់​ក្រណាត់​ប៉ាក់​ក៏​សុទ្ធ​តែ​ថ្មី​ ជា​ពិសេស​សម្រាប់​រដូវ​កាល​នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ ប្រិយមិត្ត បើអត់ដឹងត្រូវតុបតែងខ្លួនបែបណាឲ្យ ស្រស់ស្អាត ទាក់ទាញ និងថ្លៃថ្នូរទេ អ្នកទាំងអស់គ្នា អាចពិចារណា មើលម៉ូដស្អាតៗខាងក្រោមទាំងអស់នេះបាន ព្រោះមិនថាកម្មវិធីតូចធំ​ ពិតជាស្រស់ស្អាតខ្លាំងនៅពេលបានគ្រងឈុតទាំំងនេះផងដែរ៕

តោះត្រៀមៗស្រលាញ់ម៉ូដ១មួយណាមើលរូបភាពខាងក្រោម៖

រូបភាពយកពីIG​តារាខ្មែរនិមួយៗ

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់