• 2019-04-11 09:24:31
  • ស្ទីលតារា

គំនិត​ទាន់​សម័យ​មែន! សង្ក្រាន្ត​វិទ្យាល័យ​ពោធិ៍សាត់ លេង​សុទ្ធ​តែ​ឲ្យ​សិស្ស​ដើរ​ម៉ូដ កម្រ​នឹង​ឃើញ

  • 2019-04-11 09:24:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​២០១៩នេះ គេ​ឃើញ​មាន​សង្ក្រាន្ត​ស្ទើរ​គ្រប់​កន្លែង ក្នុង​នោះ​មាន​ទាំង​ថ្នាក់​ខេត្ត រហូត​ដល់​កម្រិត​សាលា។ វិទ្យាល័យ​ពោធិ៍សាត់ ក្នុង​ចំណោម​គ្រឹះស្ថាន​អប់រំ​របស់​រដ្ឋ​ជា​ច្រើន ដែល​បាន​ប្រារព្ធ​កម្មវិធី​សង្ក្រាន្ត​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ជាមួយ​នឹង​ការ​បញ្ចូល​សិល្បៈ​ច្រើន​ទម្រង់។

នៅ​ក្នុង​កម្មវិធី​របស់​វិទ្យាល័យ​ខាង គេ​ឃើញ​មាន​ភាព​ខុស​ប្លែក​ខ្លះ ពី​សង្ក្រាន្ត​ទូទៅ​ដោយ​សារ​តែ​ក្នុង​នោះ វិទ្យាល័យ​ពោធិ៍សាត់ បាន​ដាក់​បញ្ចូល​ កម្មវិធី​សិល្បៈ​ជា​ច្រើន ក្នុង​នោះ​មាន​ទាំង​តន្ត្រី រាំ​វង់ និង​ជា​ពិសេស​ការ​ដើរ​បង្ហាញ​ម៉ូដ​ថែម​ទៀត ដែល​ជា​សកម្មភាព​កម្រ​ឃើញ​នៅ​ក្នុង​កម្មវិធី​កម្សាន្ត​កម្រិត​វិទ្យាល័យ​បែប​នេះ។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​វិទ្យាល័យ​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា ការ​ដើរ​បង្ហាញ​ម៉ូដ​នេះ គឺ​ឆ្លុះ​បញ្ចាំង​សំលៀក​បំពាក់​ខ្មែរ​គ្រប់​សម័យ​កាល។ អីចឹង​តោះ...ទស្សនា​ទាំង​អស់​គ្នា...!!!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម