• 2019-05-07 02:57:41
  • ស្ទីលតារា

Harry Styles លេង​ខ្លួន​ប្លែក​ខ្លាំង ក្នុង​កម្មវិធី Met Gala ឆ្នាំ ២០១៩

  • 2019-05-07 02:57:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Harry Styles អតីត​សមាជិក​ក្រុម​ចម្រៀង​ One Direction បាន​បង្ហាញ​វត្តមាន​​នៅ​ក្នុង​កម្មវិធី Met Gala ឆ្នាំ ២០១៩ ដោយ​បាន​ប្រើ​ប្រាស់​សំលៀក​បំពាក់​​ពណ៌​ខ្មៅ ​ស្ដើង​ មើល​ឃើញ​ដល់​សាច់ និង​ស្នាម​សាក់​លើ​ដង​ខ្លួន។

នេះ​ជា​ការ​ចូល​រួម​​កម្មវិធី Met Gala ​លើក​​ដំបូង​របស់​ Harry Styles ហើយ​តារា​ចម្រៀង​រូប​នេះ​ក៏​នឹង​ធ្វើ​ជា​អ្នក​សម្របសម្រួល​កម្មវិធី​រួម​គ្នា​ជា​មួយ​ Lady Gaga និង Serena Williams ផង​ដែរ។ Met Gala គឺ​ជា​កម្មវិធី​​តាំង​បង្ហាញ​សំលៀកបំពាក់​ប្រចាំ​ឆ្នាំ ដែល​ធ្វើ​ឡើង​ដើម្បី​រៃ​អង្គាស​ថវិកា​សម្រាប់​អំពើ​សប្បុរសធម៌ ដោយ​អ្នក​ចូល​រួម​ពី​មួយ​ឆ្នាំ​ទៅ​មួយ​​សុទ្ធ​តែ​ជា​តារា​ល្បីៗ និង​បាន​លេង​ខ្លួន​ប្លែកៗ​បំផុត៕

ប្រភព៖ Billboard ប្រែ​សម្រួល៖ សុខហេង

មតិយោបល់