• 2019-05-10 05:03:11
  • ចម្រៀង

មើលវីដេអូនេះ ដើម្បី​ឲ្យ​ដឹងពី​សមត្ថភាព ៤ ក្រុមដែល​ឆ្លង​ទៅ​វគ្គផ្តាច់ព្រ័ត្រ Battle of the Band

  • 2019-05-10 05:03:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​​យ៉ាង​ស្វិត​ស្វាញ​បំ​ផុត ​កម្មវិធី​ Battle of the Bands Cambodia 2019 ​បាន​ចម្រាញ់​យក​ត្រឹម​៤​ក្រុម​ខ្លាំង​ៗ ក្នុង​ចំណោម​៨​ក្រុម សម្រាប់​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​។ ​ចំពោះ​ការ​ប្រលង​ផ្ដាច់​ព្រ័ត្រ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៥ ខែ​ឧសភា ឆ្នាំ ​២០១៩ ចាប់ពីម៉ោង ៦ : ០០ pm ដល់ ៩:០០ pm ​នៅ​ផ្សារ​ទំនើប ​Exchange Square Park​។

សម្រាប់​អ្នក​ខកខាន​មិន​បាន​ទៅ​ទស្សនា​ផ្ទាល់​ ឥឡូវ​មក​ទស្សនា​វីដេអូ​ដែល​បង្ហាញ​ពី​ការ​សម្ដែង​តាំង​ពី​ដើម​ដល់​ចប់​របស់​បេក្ខភាព​ទាំង​ ៨​ ក្រុម​​ទាំង​អស់​គ្នា​។​

ទាំង​៤​ក្រុម​នោះ​រួម​មាន ​ក្រុម Hashtag ក្រុម Sweet Band ​ក្រុម Batbangers និង​ក្រុម De' first ​។ សម្រាប់​​ជយ​លាភី​នៃ​កម្មវិធី​នេះ​ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ដល់ ២៥០០ដុល្លារ ព្រម​ទាំង​កុង​ត្រា​ផលិត​ចម្រៀង​ជាមួយ​ Seila Records ទៀត​ផង ខណៈ​រង្វាន់​លេខ​២​ ទទួល​បាន​ទឹក​ប្រាក់ ១៥០០ដុល្លារ និង​លេខ​៣ ទទួល​បាន ៧៥០​ដុល្លារ៕ ​

ចុចអាន៖ រកឃើញក្រុមខ្លាំង ឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី​ Battle of the Bands Cambodia 2019

អត្ថបទ៖ ឃួន​ សុលីកា

មតិយោបល់