/beauty-fashion/Clothing-2019/clothing-4/5cde3ee1a265f_1558068960_medium.jpg)
- 2019-05-17 05:05:00
- ស្ទីលតារា
ចូលរួមមង្គលការ សុគន្ធកញ្ញាម្សិលមិញ អ្នកគាំទ្រចាប់ភ្លឹកលើម៉ូដសំពត់ ឈិត សុវណ្ណបញ្ញា
- 2019-05-17 05:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួមមង្គលការ សុគន្ធកញ្ញាម្សិលមិញ អ្នកគាំទ្រចាប់ភ្លឹកលើម៉ូដសំពត់ ឈិត សុវណ្ណបញ្ញា
ចន្លោះមិនឃើញ
ចូលរួមអាពាហ៍ពិពាហ៍របស់តារាចម្រៀង ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី ម្សិលមិញ កញ្ញា ឈិត សុវណ្ណបញ្ញា បានតុបតែងខ្លួនស្អាត ប្លែកខុសពីសព្វមួយដង។ អ្នកគាំទ្រជាច្រើន បានផ្ដោតខ្លាំងលើម៉ូដសំពត់របស់ម្ចាស់បទ "ខ្ញុំពីមុន" ឃើញថា មានភាពស្រស់ស្អាត និងជាម៉ូដពេញនិយម មើលទៅទាក់ទាញប្លែកតែម្ដង ពេលតារាមានប្អូនស្រីភ្លោះរូបនេះ គ្រងនៅពេលព្រឹក។
ឈុតពណ៌ខៀវបែបបៃតងចាស់ សម្រាប់តារាចម្រៀងរូបនេះ មានលក្ខណៈចាប់ម៉ូដប្លែកពីម៉ូដទូទៅយ៉ាងខ្លាំង។ លើសពីនេះ អ្នកគាំទ្រ ឃើញថាម៉ូដនេះចាប់ក្បាច់បានប្រណិតនៅត្រង់ចង្កេះ ដែលចេញជារាងបូ សំយេះចុះមកក្រោម ហើយបើនិយាយពីម៉ូដអាវវិញ ក៏មានប៉ាក់ឌិនស្អាត សមជានារីខ្មែរបែបទាន់សម័យផងដែរ។