• 2019-05-26 01:36:56
  • ចម្រៀង

រកឃើញហើយ! ក្រុមជើងខ្លាំងដំបូងគេដណ្តើមបានជ័យលាភីពី Battle of the Band Cambodia

  • 2019-05-26 01:36:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងតឹងរឹងអស់រយៈពេលជា​ច្រើនសប្តាហ៍កម្មវិធី Battle of the Band Cambodia ក៏បានឈានចូលមកដល់វគ្គផ្តាច់ព្រ័ត្រកាលពីយប់មិញនេះ ដែលបានប្រព្រឹត្តឡើងនៅផ្សារ​ទំនើប Exchange Square។​ ការប្រកួតទាំងបួនក្រុមឃើញថាក្រុមនីមួយៗបញ្ចេញអស់ពីសមត្ថភាពរៀងៗខ្លួន នឹងធ្វើឲ្យកម្មវីធីមានភាពគគ្រឹកគគ្រេងខ្លាំងមែនទែន។​ ទោះបីជាក្រុមទាំងបួនសុទ្ធសឹងតែធ្វើបានល្អខ្លាំងដូចគ្នាតែកម្មវីធីក៏បានចម្រាញ់់រកឃើញក្រុមជើងខ្លាំងមួយក្រុមដែលស័ក្កិសមនឹងទទួលបានជ័យលាភីលេខ១ សូមអបអរដល់ក្រុម Hashtag ដែលបានក្លាយជាក្រុមជើងខ្លាំងដំបូងគេបង្អស់ទទួលបានជ័យលាភីលេខ១ពី Battle of the Band Cambodia។​

Batbanger ទទួលបានជ័យលាភីលេខ២

Sweet Band ទទួលបានជ័យលាភីលេខ៣

សម្រាប់​​ជយ​លាភី​នៃ​កម្មវិធី​នេះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ដល់ ២៥០០ដុល្លារ ព្រម​ទាំង​កុង​ត្រា​ផលិត​ចម្រៀង​ជាមួយ​ Seila Records ទៀត​ផង ខណៈ​រង្វាន់​លេខ​២​ ទទួល​បាន​ទឹក​ប្រាក់ ១៥០០ដុល្លារ និង​លេខ​៣ ទទួល​បាន ៧៥០​ដុល្លារ ៕

អត្ថបទ៖ ឃួន​ សុលីកា

មតិយោបល់