• 2019-06-06 09:01:26
  • ចម្រៀង

គេងននៀលលេងសោះ Ed Sheeran អាច​​នឹកចេញបទល្បីមួយបាន (វីដេអូ)

  • 2019-06-06 09:01:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Ed Sheeran គឺ​ជា​តារា​​ពហុ​ជំនាញ​មួយ​រូប ដែល​មាន​សមត្ថភាព​​ទាំង​លើ​ការ​ច្រៀង, ការ​សរសេរ​បទ​ចម្រៀង, អាច​លេង​ហ្គីតា, អាច​ផលិត​ចម្រៀង និង​ជា​តារា​សម្ដែង​ម្នាក់​ផង​ដែរ។ ជា​មួយ​ទេពកោសល្យ​ដ៏​លើសលប់​​ តារា​វ័យ ២៨ ឆ្នាំ​រូប​នេះ អាច​ផលិត​បទ​ចម្រៀង​ល្បីៗ​ជា​ច្រើន​​រួម​មាន​ "Thinking Out Loud” “Shape of You” និង "Perfect” ជា​ដើម។

កាន់​តែ​ធ្វើ​ឲ្យ​គេ​ស្ញប់ស្ញែង​ទៀត​នោះ​ Ed Sheeran អាច​នឹក​ចេញ​បទ​ចម្រៀង​ល្បី​មួយ​ចំណង​ជើង​ថា​ "Happier” ដោយ​គ្រាន់​តែ​​គេង​​ននៀល​លេង​ជា​មួយ​​ក្រុម​ការងារ​របស់​ខ្លួន និង​មាន​​ហ្គីតា​ជាប់​ខ្លួន។ នេះ​បើ​ផ្អែក​តាម​វីដេអូ​ឯកសារ​​មួយ​របស់​ Ed ដែល​មាន​ចំណង​ជើង​ថា​ "Songwriter”។

​​​ក្រៅ​ពី Ed បទ​ចម្រៀង​ Happier នេះ​ក៏​មាន​ការ​ចូល​រួម​និពន្ធ​ពី Ryan Tedder និង Benjamin Levin ហើយ​ផលិត​ដោយ​ Benny Blanco។ Happier អាច​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ៦ លើ​តារាង​ UK Singles Chart នៅ​ពេល​អាល់ប៊ុម​ចម្រៀង "Divide” របស់​ Ed បាន​ចេញ​ផ្សាយ​នៅ​ខែ​មីនា ឆ្នាំ ២០១៧៕​

អត្ថបទ៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម