• 2019-06-12 04:00:00
  • ស្ទីលតារា

ត្រចៀកកាំ​ចាស់​មែនទែន​ពេល​អត់​ផាត់​មុខ បង្ហាញ​ខ្លួន​នៅ​ព្រលាន​យន្តហោះ

  • 2019-06-12 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​វត្តមាន​នៅ​ព្រលាន​យន្តហោះ​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង​ស្រី​​ជើង​ចាស់​ចិន Zhao Wei បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ដឹង​ថា គ្មាន​អ្នក​ណា​អាច​គេច​ផុត​ពី​ឥទ្ធិពល​នៃ​ពេលវេលា​ទាំង​អស់។

តារា​សម្ដែង​ស្រី​រលក​មុខ​ចិន Zhao Wei ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ព្រលាន​យន្តហោះ​សៀងហៃ ដើម្បី​ចេញ​ដំណើរ​ទៅ​បំពេញ​ការងារ​របស់​ខ្លួន។ មាន​វត្តមាន​នៅ​ទី​នេះ តួ​រឿង “ព្រះនាងយេយេ”  ស្លៀកពាក់​សាមញ្ញ ដោយ​បាំង​មុខ​មួយ​ផ្នែក​ដោយ​មួក និង​ម៉ាស។

ទោះ​បី​គេ​សង្កេត​ឃើញ​ថា តារា​ស្រី​វ័យ៤៣​ឆ្នាំ ខំប្រឹង​អោន​មុខ​ដើម្បី​កុំ​ឲ្យ​គេ​មើល​ឃើញ​ក៏ដោយ ប៉ុន្តែ​ដោយ​មិន​បាន​ផាត់​មុខ បូក​រួម​នឹង​ការងារ​រវល់​ច្រើន​ទៀត​នោះ អ្នក​ម្ដាយ​កូន​២​ហាក់​បាក់​សម្រស់​ខ្លាំង។ ទស្សនិកជន​បាន​បញ្ចេញ​មតិ​ថា បើ​ធៀប​នឹង​មិត្ត​រួម​ជំនាន់ Zhao Wei ហាក់​មិន​សូវ​ជា​រវីរវល់​នឹង​ការ​ថែ​រក្សា​រូបភាព​របស់​ខ្លួន ដោយ​អាច​ចេញ​ក្រៅ​នៅ​ក្នុង​គ្រប់​សភាព​ទាំង​អស់ ដោយ​មិន​គិត​ថា​ខ្លួន​ជា​តារា​ល្បី​ឈ្មោះ​ឡើយ៕

​ចុចអាន៖ ​ចៀវៃ​ឈ្នះបណ្ដឹង​ថា​ខ្លួន ដាក់​អំពើ​ត្រចៀកកាំ​កាល​ពី​១០​ឆ្នាំមុន

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម