• 2019-06-17 08:30:38
  • ស្ទីលតារា

អ្នកណាមិនល្បីថា ណាក់ ស្រីណា ស្រឡាញ់ និងអភិរក្សសម្លៀកបំពាក់បែបបុរាណបំផុត

  • 2019-06-17 08:30:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពុំមែនជាលើកដំបូងក្នុងសម្លៀកបំពាក់បែបុរាណទេសម្រាប់តារាសម្ដែង និងជាពិធីការីនីប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ ណាក់ ស្រីណា ហើយវាក៏មិនមែនជារូបភាពលើកចុងក្រោយដែរ ដែលនាងបានបង្ហាញ​ភាព​ស្និទ្ធស្នាល នែបនិត្យ​កៀកកើយ​ជាមួយនឹង​វប្បធម៌ប្រពៃណី​ដូនតា​ខ្មែរយើងទាក់ទងទៅនឹងការថតបែបបុរាណ និងគ្រងនូវសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរ។

ជាក់ស្តែងរូបភាពគ្រងនូវឈុតប្រពៃណីស្អាតដូចទេពអប្សរ បានបង្ហោះឡើងតាមរយៈបណ្ដាញសង្គមរបស់ ស្រីណា ជាហូរហែ ​ដោយ​សារ​តែ​នាង​ឧស្សាហ៍​បង្ហោះ​រូបភាព​ថ្មីៗរហូត នៅក្នុងទម្រង់សម្លៀកបំពាក់ប្រពៃណី ដែលលាតត្រដាងពីវប្បធម៌ខ្មែរជាដើម ដើម្បីឲ្យអ្នកជំនាន់ក្រោយជួយថែរក្សា។

ដោយឡែក ស្រីណាបានរៀបរាប់មកកាន់ Sabay ថា ការដក់​ជាប់​យ៉ាងប់​ងុល​​ខ្លាំង​ជាមួយ​នឹងអ្វីទាំងអស់នេះ មានហេតុផលតែម្យ៉ាងគត់ គឺព្រោះតែតារាសម្ដែងកូនអ្នកកំពង់ចាមរូបនេះ មាន​ទឹកចិត្ត​ស្រលាញ់​ស្មោះស្ម័គ្រ​បំផុត​ជាមួយនឹង​គ្រប់យ៉ាងដែលជាទម្រង់ប្រពៃណី​របស់ខ្មែរ ដែលជាស្នាដៃរបស់បុព្វបុរស​ខ្មែរ​យើង​បន្សល់​ទុក​​ឲ្យ​កូនចៅ​​ជំនាន់​ក្រោយ។

ក្នុងនាម​នាងជាកូនខ្មែរមួយ​រូប និងដោយក្តីស្រលាញ់ចង់ជួយថែរក្សា និងចូលរួមផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម ព្រមទាំងក្នុង​​សកម្មភាព​​ផ្សេងៗ​​ទៀត​តាមលទ្ធភាព​ដែលខ្លួនអាច​ធ្វើទៅបាន ក៏បង្កើតរូបភាពដ៏ស្រស់សោភា ក្នុងទឹកដីអង្គរដ៏រុងរឿងក្នុងសម្លៀកបំពាក់ ប្រពៃណីបុរាណឈ្មោះ "ព្រះម៉ែនាគ" ស្រស់ស្អាត ទន់​ភ្លន់ មាន​មន្តស្នេហ៍​ពិតៗ​តែម្ដង។

គួរបញ្ជាក់ថា​ ប្អូនស្រីរបស់ម្ចាស់សម្អាងការ ណុប ដាណេនឹង​ការ​ចូលរួមចំណែក​ថែរក្សា អភិរក្ស និងលើកស្ទួយដល់តម្លៃសិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរ្តិ៍ដំណែលខ្មែរយើង។ ពិសេស បច្ចុប្បន្នកំពុងតែមមាញឹកខ្លាំងជាមួយអាជីពសិល្បៈ។ ជាក់ស្ដែង​នាង​ក៏មាន​ស្នាដៃថ្មី​ដែរ តាមរយៈ​រឿង​ "ភរិយាសម័យថ្មី" ដែលនឹងត្រៀមចាក់ផ្សាយក្នុងស្ថានីយ៍ទូរទស្សន៍ ភី អិន អិនឆាប់ៗផងដែរ៕

​ស្រស់ស្អាតយ៉ាងណាទស្សនារូបភាពខាងក្រោម៖

រក្សាសិទ្ធរូបភាពដោយ៖ ​ណុប ដាណា ម៉ូដែល ណាក់ ស្រីណា ថតរូបភាពដោយ៖ Vik Snouh​ Zaman

រូបភាពផ្តល់ដោយ៖ ណាក់ ស្រីណា

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់
អត្ថបទពេញនិយម