• 2019-06-28 08:00:55
  • ព័ត៌មាន

ស្អែក​នេះៗ លោក​ ខេមរៈ ​សិរីមន្ត និងកញ្ញា សុភ័ក្ត្រ កុសុមា សុទ្ធ​តែ​មាន​បទ​ពិសេស​រៀង​ខ្លួន!

  • 2019-06-28 08:00:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ខេមរៈ ​សិរីមន្ត នឹង​មាន​វត្តមាន​អង្រួន​កម្មវិធី​ប្រគំ​តន្ត្រី “Boostrong"នៅ​ភីអិនអិន នា​ថ្ងៃ​សៅរ៍ ទី​២៩​ស្អែក ជាមួយ​តារា​ស្រី​ក្រមិចក្រមើម សុភ័ក្ត្រ កុសុមា ។នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក ពេជ្រ​ វណ្ណ:រង្សី អ្នក​ដឹក​នាំ​កម្មវិធី។ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ប៊ូស​ស្ត្រង កំពុង​តែ​មាន​វត្តមាន​នៅ​ទូរទស្សន៍ ភីអិនអិន ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​សម្រាប់​យុវវ័យ​ រៀងរាល់​ថ្ងៃ​សៅរ៍ ចាប់​ពី​ម៉ោង​៤និង៣០នាទីរសៀល​ រហូត​ដល់ម៉ោង​៧យប់។

ថ្ងៃ​សៅរ៍​នេះ កម្មវិធី​ប្រគំ​តន្ត្រី “Boostrong" នៅ​ភីអិនអិន មាន​អម​មក​ជាមួយ​នូវ​បទ​ចម្រៀង​ល្បី​ៗ​របស់​លោក ខេមរៈ សិរីមន្ត ដែល​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ក្នុងyoutubeរាប់​លាន​ដង ដូច​ជា​បទ “Sorry១​លាន​ដង" បូក​រួម​នឹង​ការ​ចូល​រួម​ពី​តារា​ល្បី​ៗ​ជា​ច្រើន​ទៀត ​មាន​ជា​អាថ៌ កញ្ញា សុភ័ក្រ កុសុមា  កញ្ញា ព្រះ​កាយ ច័ន្ទ កញ្ញា វីតា និង​កញ្ញា​ ឈុំ ស្រី​ពេជ្រ​ជា​ដើម។

វត្ត​មាន​របស់​កញ្ញា សុភ័ក្រ កុសុមា ក៏​មិន​ចាញ់​លោក ខេមរៈ សិរីមន្ត ដែរ នាង​នឹង​នាំ​ចម្រៀង​ជា​ច្រើន​បទ​មក​បង្កើន​បរិយាកាស​រីករាយ​សម្រាប់​ឆាក​តន្ត្រី "Boostrong” តែ​ដំណាល​គ្នា​នោះ កញ្ញា​ប្រសប់​វោហារ​បែប​កំប្លុក​កំប្លែង​រូប​នេះ​នឹង​ច្រៀង​បទ "សម្លេង​បេះដូង" យ៉ាង​ពិសេស​ផ្គាប់​ចិត្ត​អ្នក​គាំទ្រ​របស់​ខ្លួន។

កាល​ពី​សប្ដាហ៍​មុន យុវវ័យ​ជា​ច្រើន​បាន​មក​ទទួល​យក​ភាព​រំភើប​ដោយ​ផ្ទាល់ ក្រោម​ពន្លឺ​ភ្លើ​ង​ពណ៌​ និង​ក្បាច់​រាំ​យ៉ាង​រស់រវើក​ សំនៀង​ដ៏​ផ្អែម​ល្ហែម​ត្រជាក់​បេះដូង​នៅ​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន ព្រែក​ព្នៅ។ កុំ​ឱ្យ​បាត់បង់​ឱកាស​​ដ៏​ពិសេស​​ជាមួយ​កំពូល​តារា​ល្បី​ៗ​របស់​យើង​​ ជួប​គ្នា​នា​ថ្ងៃ​សៅរ៍​នេះ ចាប់ពី​វេលា​ម៉ោង​៤ និង៣០នាទី​ រហូត​ដល់ម៉ោង​៧យប់ ។ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​Boostrong ឈ្នះ​ពាន​រង្វាន់​កម្រិត​ពិភព​លោក​២០១៩៕

សូម​ទស្សនា​វីដេអូខ្លី៖

អត្ថបទ៖ ទារិកា

មតិយោបល់