• 2019-07-16 04:03:00
  • ស្ទីលតារា

តារា​កូរ៉េ​ដំបូង​គេ​ស្លៀក​ខោ​ហែលទឹក នៅព្រលានយន្តហោះ

  • 2019-07-16 04:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈុត​សំលៀក​បំពាក់​នៅ​ព្រលានយន្តហោះ បាន​ក្លាយ​ជា​​ផ្នែក​គួរ​ចាប់​អារម្មណ៍​មួយ ជា​ពិសេស​ក្នុង​ពិភព​ K-Pop ដែល​តារាៗ​ពេល​ខ្លះ​ស្លៀកពាក់​ឈុត​ចម្លែកៗ​​​​ដើម្បី​ឲ្យ​ប្លែក​ភ្នែក ឬ​ដើម្បី​ស្រួល​ខ្លួន​ពេល​ធ្វើ​ដំណើរ។

ហើយ​ចំពោះ​ Wonho សមាជិក​ក្រុម MONSTA X វិញ ពេល​នេះ​បាន​ក្លាយ​ជា​តារា​កូរ៉េ​ដំបូង​គេ ដែល​បាន​ពាក់​ឈុត​ហែល​ទឹក​ជា​ឈុត​សំលៀក​បំពាក់​នៅ​ព្រលាន​យន្តហោះ។ ​ត្រង់​ឈុត​ហែល​ទឹក​នេះ​ មិន​មែន​សំដៅ​ដល់​ឈុត​វាល​ចេញ​សាច់​អ្វី​នោះ​ទេ។ នោះ​គឺ​ជា​ខោ​ស្លៀក​សម្រាប់​ហែល​ទឹក​ ដែល​មាន​តម្លៃ​ដល់ ៣៩០ ដុល្លារ​ឯណោះ។

ត្បិត​ថា​ជា​ខោ​ហែល​ទឹក​មែន ប៉ុន្តែ​តារា​ប្រុស​រូប​នេះ អាច​លេង​ម៉ូដ​បាន​យ៉ាង​​ល្អ ដោយ​​ស្លៀក​ជា​គូ​ជា​មួយ​​អាវ​យឺត​ស អាវ​ពី​ក្រៅ​​បែប​ក្រឡេក្រឡា​ និង​ស្បែក​ជើង​​ប៉ាតា​​ ដែល​អាច​ទាក់ទាញ​ក្រសែ​ភ្នែក​មហាជន​ជា​ច្រើន៕

ចុចអាន៖

ប្រភព៖ kpopmap ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទថ្មី