• 2019-07-30 07:00:20
  • ចម្រៀង

"Dark Horse” របស់ Katy Perry ត្រូវតុលាការកាត់ក្ដីថាចម្លងភ្លេងពីបទផ្សេង

  • 2019-07-30 07:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ល្បី​ប្រចាំ​ឆ្នាំ ២០១៣ ចំណង​ជើង​ថា "Dark Horse” របស់ Katy Perry ត្រូវ​បាន​តុលាការ​សម្រេច​ក្ដី​ថា​ បាន​លួច​ចម្លង​ពី​បទ​ចម្រៀង "Joyful Noise” របស់​​តារា​រ៉េប Marcus Gray ដែល​គេ​ហៅ​ថា​ Flame។

ការ​សម្រេច​ក្ដី​នេះ ក្រោយ​ឆ្លង​កាត់​​ការ​កាត់​ក្ដី​ដែល​មាន​រយៈពេល ១ សប្ដាហ៍​ពេញ នៅ​​តុលាការ​ស៊ីវិល​នា​ទីក្រុង Los Angeles ដែល​ Katy Perry ផ្ទាល់​ក៏​បាន​បង្ហាញ​មុខ​ដើម្បី​​សាក​សួរ​រយៈពេល ៣៥ នាទី​ផង​ដែរ។

ក្នុង​ការ​សាក​សួរ​នេះ Katy បាន​និយាយ​ថា​ដៃ​គូ​និពន្ធ​ចម្រៀង​របស់​ខ្លួន​ឈ្មោះ D. Luke និង Cirkut បាន​យក​បទ​ភ្លេង​ឲ្យ​នាង​ស្ដាប់​ ដែល​បទ​ភ្លេង​នេះ​អាច​មាន​បញ្ចូល​នូវ​ធាតុ​ផ្សំ​ខ្លះ​នៃ​បទ "Joyful Noise” ដោយ​ Katy មិន​បាន​ដឹង​​នោះ​ទេ។

​​​​​​ដោយ​ឡែក​អ្នក​ចូល​រួម​និពន្ធ​បទ "Joyful Noise” វិញ ឈ្មោះ​ថា​ Emmanauel Lambert Jr. បាន​និយាយ​ថា​ បទ​នេះ​គឺ​ជា​បទ​ល្បី​មួយ​ និង​មាន​ពាស​ពេញ​សេវាកម្ម​ស្ដាប់​ចម្រៀង​លើ​អនឡាញ ហេតុ​នេះ​​អ្នក​​និពន្ធ​បទ "Dark Horse” ច្បាស់​ជា​​ធ្លាប់​បាន​ឮ​វា​ពី​មុន​ហើយ។

ត្បិត​ថា​បាន​សម្រេច​ថា​ Katy Perry ​ចាញ់​ក្ដី​នេះ​មែន ប៉ុន្តែ​ការ​ពិន័យ​ជា​ទឹក​ប្រាក់​ប៉ុន្មាន​ដុល្លារ​នោះ នៅ​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ។ គួរ​ដឹង​ថា​ការ​ប្ដឹង​ផ្ដល់​នេះ​បាន​កើត​មាន​ឡើង​តាំង​ពី​ខែ​កក្កដា ឆ្នាំ ២០១៤ មក​ម្ល៉េះ។

​​​បទ​ចម្រៀង​ "Joyful Noise” បាន​ចេញ​ផ្សាយ​នៅ​ឆ្នាំ ២០០៨ មុន​ ៥ ឆ្នាំ​នៃ​ការ​ចេញ​ផ្សាយ​បទ​ "Dark Horse” ហើយ​បទ​នេះ​ថែម​ទទួល​បាន​ការ​ឈរ​ឈ្មោះ​ដណ្ដើម​ពាន​រង្វាន់​ Grammy ទៀត​ផង៕

បទចម្រៀង "Joyful Noise”

**បទ "Dark Horse" ៖ **

ចុចអាន៖

ប្រភព៖ Variety ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម