
- អង្គារ, 6 សីហា 2019 09:51
- ភាពយន្ត
“Nezha” ក្លាយជាគំនូរជីវចលរកលុយបានច្រើនជាងគេក្នុងប្រទេសចិន
- អង្គារ, 6 សីហា 2019 09:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“Nezha” ក្លាយជាគំនូរជីវចលរកលុយបានច្រើនជាងគេក្នុងប្រទេសចិន
ចន្លោះមិនឃើញ
ភាពយន្តបែបគំនូរជីវចល "Nezha” បានសាងភាពភ្ញាក់ផ្អើលមួយក្នុងប្រទេសចិន ដោយពេលនេះវាបានក្លាយជាភាពយន្តគំនូរជីវចលរកចំណូលបានច្រើនជាងគេបំផុត ក្នុងទឹកដីប្រទេសចិន។
ក្រោយចាក់បញ្ចាំងបានចំនួន ២ សប្ដាហ៍ ភាពយន្តនេះអាចរកចំណូលបានរហូតដល់ ២,៤៥ ពាន់លានយ័ន ដែលស្មើប្រមាណ ៣៤៨ លានដុល្លារ។ ជាមួយចំណូលនេះ អាចឲ្យវាដណ្ដើមបានតំណែងកំពូលពីភាពយន្ត "Zootopia” ដែលចាក់បញ្ចាំងកាលពីឆ្នាំ ២០១៦។ បន្ថែមពីនេះវាបានក្លាយជាភាពយន្តចំណាត់ថ្នាក់លេខ ១០ រកចំណូលបានច្រើនជាងគេបំផុតក្នុងប្រទេសចិន ឈរពីក្រោយភាពយន្ត "Hello Mr. Billionaire” ដែលរកចំណូលបាន ២,៥៥ ពាន់លានយ័ន។
ខ្សែភាពយន្តនេះនិយាយអំពីតួអង្គសំខាន់ម្នាក់ឈ្មោះ "Nezha” ដែលជាអាទិទេពដ៏មានប្រជាប្រិយភាពមួយរូប ដែលមានបានល្បីឈ្មោះតាមរយៈសៀវភៅរឿងព្រេង "The Creation of the Gods” ដែលចេញផ្សាយកាលពីទសវត្សទី ១៦៕
ចុចអាន៖