• 2019-08-22 09:36:37
  • ចម្រៀង

បទ​ថ្មី​របស់ វណ្ណ ចេស្ដា ថត​ជាមួយ​អតីត​សមាជិក OMG ត្រៀម​ច្រៀង​ផ្ទាល់​នៅ​ថ្ងៃ​ស្អែក​នេះ

  • 2019-08-22 09:36:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ចម្រៀង​ថ្មី «Better Goodbye» ​របស់តារា​ចម្រៀង​ Original វណ្ណ ចេស្ដា ដែល​​មាន​ការ​ចូល​រួម​សម្ដែង​ដោយ​ Mars Lee អតីត​សមាជិក​ក្រុម​រាំ​ល្បី​ឈ្មោះ OMG នោះ នឹង​ត្រូវ​លើក​យក​មក​ច្រៀង​បែប​ Acoustic នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​ហើយ។

ម្ចាស់​បទ «ទៅ​ណា​ទៅ​ណី» វណ្ណ ចេស្ដា នឹង​ចូល​មក​បក​ស្រាយ​បទ​ចម្រៀង​ថ្មី​នេះ​នៅ​កម្មវិធី​ Pleng Sessions by Sabay ជា​មួយ​បទ​​ល្បីៗ​ជា​ច្រើន​ទៀត​ដូចជា "Better Goodbye" "ទៅ​ណា​ទៅ​ណី" "រៀនរស់" និង "How's Your Sleep"។

អ្វី​ដែល​កាន់​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​ អ្នក​ចូលរួម​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ ១៥% ដោយ​គ្រាន់​តែ​និយាយ​ពាក្យ «Sabay Pleng» រាល់​ពេល​ទិញ​ភេសជ្ជៈ​ និង​ចំណី​អាហារ​នៅ​​ហាង​កាហ្វេ Pleng Chan។ ក្រៅ​ពី​នោះ អ្នកក៏អាចនឹងមានឱកាសឈ្នះរង្វាន់ពីការលេងល្បែងកម្សាន្តផងដែរ។

Pleng Sessions by Sabay គឺជា​កម្មវិធី​ជួប​ជុំ​សិល្បៈករ សិល្បៈការនី​ល្បី​ៗ ដែល​ពួកគាត់​នឹង​នាំ​អារម្មណ៍​របស់​លោក​អ្នក​ឲ្យ​មាន​ភាព​សប្បាយ​រីករាយជាមួយ​នឹង​តន្ត្រី​បែប Acoustic។

កុំ​ភ្លេច​មក​​ស្ដាប់​​តន្ត្រី​​ពីរោះៗ​​​ជា​មួយ​ វណ្ណ ចេស្ដា ចាប់​ពី​ម៉ោង ៧:០០ យប់​ត​ទៅ នៅ​ថ្ងៃទី ២៣ ខែ​សីហា​ ក្នុង​ហាង​កាហ្វេ ​Pleng Chan ដែល​មាន​អាសយដ្ឋាន​ ផ្លូវ​លេខ ៦៣ សង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

តោះ​! មកស្ដាប់​ វណ្ណ ចេស្ដា និយាយពី Pleng Sessions by Sabay ទាំងអស់​គ្នា៖

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

មតិយោបល់