• 2019-09-21 00:25:00
  • ចម្រៀង

(G)I-DLE សម្ដែង​បទ «Fire» របស់ 2NE1 ធ្វើ​ឲ្យ​កក្រើក​ឆាក​របស់ Queendom

  • 2019-09-21 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Queendom គឺ​ជា​កម្ម​វិធី​ប្រជុំ​ដោយ​តារា​ចម្រៀង​ស្រី​ល្បី​ៗ​ជា​ច្រើន​ ដើម្បី​ប្រកួត​និង​ចែក​រំលែក​បទ​ពិសោធន៍​នៃ​ការ​ច្រៀង​រាំ​ និងការ​ងារ​សិល្បៈ​ផ្សេង​ៗ​ទៀត​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

ដូច្នេះ ក្រុម​ចម្រៀង​រលក​ក្រោយ​ (G)I-DLE ក៏​បាន​ជ្រើស​រើស​យក​បទ​​ដំបូង​របស់​រៀម​ច្បង 2NE1 គឺ​បទ «Fire» ដើម្បី​យក​មក​សម្ដែង​លើ​ឆាក​របស់​កម្ម​វិធី។ ពួក​គេ​ក៏​បាន​ធ្វើ​ការ​ Remix បទ​នោះ​ឲ្យ​មាន​ថាម​ពល​ជាង​មុន ហើយ​ស្ដាប់​ទៅ​ពិត​ជា​ប្លែក​។

Park Bom ក៏​មាន​វត្ត​មាន​នៅ​ក្នុង​កម្ម​វិធី​នោះ​ដូច​គ្នា ហើយ​មើល​ទៅ​ហាក់​បី​ដូច​ជា​ នាង​ពិត​មាន​អារម្ម​ណ៍​សប្បាយ​ចិត្ត​មែនទែន​ នៅ​ពេល​ដែល​បាន​ឃើញ (G)I-DLE បាន​លើក​យក​បទ​របស់​ 2NE1 មក​សម្ដែង​។

Park Bom បាន​និយាយ​ថា នាង​ចង់​ថត​ហើយ​ផ្ញើ​ទៅ​ឲ្យ Sandara មើល​ព្រោះ​សមាជិក​ម្នាក់​ឈ្មោះ Yuqi ​របស់ (G)I-DLE បាន​ធ្វើ​ម៉ូត​សក់​ដូច Sandara។

Hwasa សមាជិក​របស់ MAMAMOO ក៏​បាន​សរសើរ (G)I-DLE និង​និយាយ​ថា បទ​នេះ​នៅ​តែ​ល្អ​ បើ​ទោះ​បី​វា​ចេញ​យូរ​ឆ្នាំ​ក៏​ដោយ​។

ខាងក្រោម​នេះ​ជាការ​សម្ដែង​របស់បទ «Fire» របស់ 2NE1 បែប Remix ពីក្រុម (G)I-DLE៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់
អត្ថបទពេញនិយម