/kpop(2)/5d9aa1f0778b2_1570415040_medium.jpg)
- 2019-10-08 02:26:54
- ចម្រៀង
វីដេអូចម្រៀង ២x៥ ចេញជាផ្លូវការ ហើយក្រុមតូចមានដំណឹងល្អមកជាមួយទៀតផង
- 2019-10-08 02:26:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូចម្រៀង ២x៥ ចេញជាផ្លូវការ ហើយក្រុមតូចមានដំណឹងល្អមកជាមួយទៀតផង
ចន្លោះមិនឃើញ
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ តារាចម្រៀង Original ក្រុម SmallWorld SmallBand បានចេញនូវវីដេអូចម្រៀងក្នុងអាល់ប៊ុមរបស់ពួកគេគឺបទ "២x៥"។ នេះជាបទមួយដែលធ្វើឲ្យអ្នកគាំទ្រចាប់ផ្ដើមស្គាល់ក្រុមតូចកាលពីប៉ុន្មានឆ្នាំមុន។
អត្ថន័យនៃចម្រៀងនេះផងដែរ គឺនិយាយពីការជួបជុំរបស់សមាជិកនីមួយៗនៃក្រុមតូច ដែលម្នាក់ៗមានការងាររៀងៗខ្លួន ប៉ុន្តែត្រូវបានមកជួបគ្នា ព្រមទាំងមានគោលបំណងស្រឡាញ់តន្ត្រីដូចគ្នា។
ដំណឹងដ៏ល្អមួយ ដែលបានភ្ជាប់មកជាមួយនោះ នៅវិនាទីចុងក្រោយនៃវីដេអូចម្រៀង ២x៥ នេះផងដែរគឺ អាល់ប៊ុមថ្មីទី ២ របស់ក្រុមតូចនឹងចេញជាផ្លូវការនៅខែវិច្ឆិកា ខាងមុខនេះ។ ការប្រកាសពីអាល់ប៊ុមថ្មីនេះផងដែរ ធ្វើឲ្យអ្នកគាំទ្ររងចាំមើលថា តើក្រុមតូចនឹងមានអ្វីថ្មី ជូនដល់ពួកគេផងដែរ។
តោះ! ទៅមើលវីដេអូថ្មីចម្រៀងរបស់ SmallWorld SmallBand ទាំងអស់គ្នា៖