- 2019-10-15 02:00:00
- ព័ត៌មាន
តាំងពីចូលសិល្បៈរហូតដល់ឆ្នាំចុងបញ្ចប់នៃជីវិត Sulli បានសម្ដែងរឿងអ្វីខ្លះ?
- 2019-10-15 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាំងពីចូលសិល្បៈរហូតដល់ឆ្នាំចុងបញ្ចប់នៃជីវិត Sulli បានសម្ដែងរឿងអ្វីខ្លះ?
ចន្លោះមិនឃើញ
Sulli ជាតារាស្រីវ័យក្មេងដែលលេចមុខភ្លាម បានធ្វើឲ្យមហាជនស្រឡាញ់ចូលចិត្តតាំងពីក្មេង រហូតធំពេញវ័យ។ ប៉ុន្តែគួរឲ្យស្ដាយ ពេលនេះអ្នកគាំទ្រលែងបានឃើញការសម្ដែងថ្មីៗ និងវត្តមានលើវិថីសិល្បៈរបស់នាងទៀតហើយ ក៏ព្រោះតែនាងបានបញ្ចប់ជីវិតទាំងនៅវ័យក្មេង បន្សល់ត្រឹមការអាឡោះអាល័យពី Fan។
យ៉ាងណាមិញ ក្រៅពីជាតារាចម្រៀង នាងក៏បានវិវត្តខ្លួនមកជាតារាសម្ដែងផងដែរ។ ស្នាដៃភាពយន្តដែលនាងបានបន្សល់ទុក នឹងនៅតែជាចងចាំល្អសម្រាប់អ្នកគាំទ្រទាំងអស់។
ចង់ដឹងថា តាំងពីចូលសិល្បៈតាំងពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៩តើ Sulli បានសម្ដែងរឿងអ្វីខ្លះ សូមមកដឹងដូចតទៅ៖
*ភាពយន្តខ្នាតធំ
ឆ្នាំ ២០០៧ សម្ដែងរឿង "Punch Lady" ជាតួ Gwak Chun Sim
ឆ្នាំ ២០០៨ សម្ដែងរឿង "BABO" ជាតួ Young Jiho
ឆ្នាំ ២០១០ បញ្ចូលសម្លេងក្នុងរឿង "A Turtle's Tale: Sammy's Adventures" ជាតួ Shelly
ឆ្នាំ ២០១៤ សម្ដែងរឿង "The Pirates" ជាតួ Heuk Myo
ឆ្នាំ ២០១៤ សម្ដែងរឿង "Fashion King" ជាតួ Kwak Eun Jin
ឆ្នាំ ២០១៧ សម្ដែងរឿង "Real" ជាតួ Song Yoo Hwa
*ភាពយន្តភាគ
ឆ្នាំ ២០០៥ សម្ដែងក្នុងកម្មវិធីរឿងខ្លីប្រចាំសប្ដាហ៍ "Drama City"
ឆ្នាំ ២០០៥ សម្ដែងរឿង "Ballad Of Seodong" ជាតួព្រះនាងតូច Seonhwa
ឆ្នាំ ២០០៥ សម្ដែងរឿង "Love Needs a Miracle" ជាតួ Na Sun Ju
ឆ្នាំ ២០០៦ សម្ដែងរឿង "Vacation" ជាតួ Jin Joo
ឆ្នាំ ២០១០ សម្ដែងរឿង "Oh! My Lady" ជាតួតារាបង្ហាញម៉ូដ
ឆ្នាំ ២០១២ សម្ដែងរឿង "To the Beautiful You" ជាតួ Goo Jae Hee
ឆ្នាំ ២០១៩ សម្ដែងរឿង "Hotel Del Luna" ជាតួ Jung Ji Eun